ព្រឹកថ្ងៃពុធ ៤រោច ខែទុតិយាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស២៥៦៥ ត្រូវនឹងថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២១ លោកស្រី សម្បូរ សុភា ប្រធានមន្ទីរវប្បធម៌និងវិចិត្រសិល្បៈខេត្តកោះកុង បានចូលរួមកិច្ចប្រជុំតាមរយៈប្រព័ន្ធអេឡិចត្រូនិច ( ZOOM ) ជាមួយ លោក-លោកស្រី ប្រធានមន្ទីរវប្បធម៌និងវិចិត្រសិល្បៈរាជធានី-ខេត្ត ទាំង២៥ ( ស្ដីពីការត្រួតពិនិត្យវឌ្ឍភាពការងារ និងបញ្ហាប្រឈមផ្សេងៗ ) ដែលមានរយៈពេល២ថ្ងៃ ក្រោមអធិបតីភាព លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌និងវិចិត្រសិល្បៈ។



