សូមគោរពជូនពរ លោកជំទាវ មិថុនា ភូថង អភិបាលនៃគណៈអភិបាលខេត្តកោះកុង ក្នុងឱកាសដ៏ថ្លៃថ្លាខួបកំណើតនៅថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២១ យើងខ្ញុំសូមបួងសួងដល់វត្ថុសាកសិទ្ធិក្នុងលោក ជួយប្រោះព្រំប្រសិទ្ធពរជ័យ បវរសួស្តី សិរីមង្គល វិបុលសុខគ្រប់ប្រការជូនចំពោះ លោកជំទាវ និងស្វាមី ព្រមទាំងក្រុមគ្រួសារ ទទួលបាននូវសុខភាពល្អបរិបូរណ៍ បញ្ញាវាងវៃ សេចក្តីសុខចម្រើន និងជោគជ័យគ្រប់ភារកិច្ចការងារ និងសូមជួបតែនឹងពុទ្ធពរ ទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ និងពលៈកុំបីឃ្លៀងឃ្លាតឡើយ។

