/ / /

លោក ឡុច ភិរ័ក្ស នាយករងសាខា បានដឹកនាំក្រុមប្រតិបត្តិសាខា ចំនួន ២នាក់ ស្រី ១នាក់ ចូលរួវគ្គតម្រង់ទិស ពីចម្ងាយតាមប្រព័ន្ធវីដេអូ ZOOM ស្តីពីការគ្រប់គ្រងគ្រោះមហន្តរាយ

សាខា កក្រក ខេត្តកោះកុង៖ នៅថ្ងៃអង្គារ ៦កើត ខែបឋមសាឍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២១ លោក ឡុច ភិរ័ក្ស នាយករងសាខា បានដឹកនាំក្រុមប្រតិបត្តិសាខា ចំនួន ២នាក់ ស្រី ១នាក់ ចូលរួវគ្គតម្រង់ទិស ពីចម្ងាយតាមប្រព័ន្ធវីដេអូ ZOOM ស្តីពីការគ្រប់គ្រងគ្រោះមហន្តរាយ រយៈពេល១ថ្ងៃ ដោយមានការចូលរួមពីសាខាកាកបាទក្រហមកម្ពុជា ទាំង ២៥រាជធានី ខេត្ត ក្រោមការសម្របសម្រួលពីក្រុមការងារនាយកដ្ឋានគ្រប់គ្រងគ្រោះមហន្តរាយ នៃកាកបាទក្រហមកម្ពុជា ។ គោលបំណងវគ្គ ៖១-យល់ដឹងពីមុខសញ្ញាគ្រោះថ្នាក់ ភាពងាយរងគ្រោះ និងសមត្ថភាព.២-យល់ដល់ដឹងអំពីការងារគ្រប់គ្រងគ្រោះមហន្តរាយ.៣-ដល់ដឹងអំពីច្បាប់ស្តីពីការគ្រប់គ្រងគ្រោះមហន្តរាយ.៤-ដឹងពីយន្តការឆ្លើយតបគ្រោះមហន្តរាយរបស់កាកបាទក្រហមកម្ពុជា.៥-ផ្សព្វផ្សាយចំណេះដឹងបន្តទៅដល់អ្នកស្ម័គ្រចិត្ត និងសហគមន៍ងាយរងគ្រោះ។
ផ្តោតទៅលើប្រធានបទ៤សំខាន់ៗ៖
១-ការយល់ដឹងជាមូលដ្ឋានអំពីគ្រោះមហន្តរាយ,២-ការគ្រប់គ្រងគ្រោះមហន្តរាយ,៣-ច្បាប់ស្តីពីគ្រោះមហន្តរាយ,៤.យន្តការឆ្លើយតបគ្រោះមហន្តរាយរបស់កាកបាទក្រហមកម្ពុជា។

អត្ថបទផ្សេងទៀត

  • ហេង គីមឆន/
    21/05/2026

    សេចក្តីសម្រេច ស្តីពីការកែសម្រួលសមាសភាពគណៈកម្មការដឹកនាំហិរញ្ញប្បទានសុខាភិបាលខេត្តកោះកុង

  • ហេង គីមឆន/
    21/05/2026

    ឱកាសការងារជាច្រើនកន្លែង នៅក្រុមហ៊ុន កោះកុង ចេជាង អេសអុីហ្សេត ឯ.ក សម្រាប់បម្រើការងារនៅក្នុងខេត្តកោះកុង

  • ហេង គីមឆន/
    21/05/2026

    លោក ហាក់ ឡេង អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយខ្លឹមសារសេចក្តីសម្រេចស្តីពីការរៀបចំ និងការប្រព្រឹត្តទៅរបស់ការិយាល័យទំនាក់ទំនងព្រំដែន BLO

  • ហេង គីមឆន/
    21/05/2026

    រដ្ឋបាលខេត្តកោះកុង សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ លោក អន ដាវុធ ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកោះកុង ដែលបានឧបត្ថម្ភថវិកា ចំនួន ១០០ដុល្លារ សម្រាប់រៀបចំកម្មវិធីរត់ប្រណាំង ដើម្បីអបអរសាទរពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ “ស្តូបអនុស្សាវរីយ៍នយោបាយឈ្នះ ឈ្នះ កោះកុង”

  • ហេង គីមឆន/
    21/05/2026

    រដ្ឋបាលខេត្តកោះកុង សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ស្រុកមណ្ឌលសីមា ដែលបានឧបត្ថម្ភថវិកា ចំនួន ១ ០០០ ០០០រៀល សម្រាប់រៀបចំកម្មវិធីរត់ប្រណាំង ដើម្បីអបអរសាទរពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ “ស្តូបអនុស្សាវរីយ៍នយោបាយឈ្នះ ឈ្នះ កោះកុង”

  • ហេង គីមឆន/
    21/05/2026

    លោក ឡុង ពុទ្ធី ប្រធានមន្ទីរមុខងារសាធារណៈខេត្តបានដឹកនាំមន្រ្តីរាជការស៊ីវិល ទទួលស្វាគមន៍គណៈប្រតិភូអាជ្ញាធរសវនកម្មជាតិ ដឹកនាំដោយ លោកបណ្ឌិត លាប ប៉ូឡូ ប្រធានគណៈប្រតិភូ «ចុះធ្វើសវកម្មលើការអនុលោមតាមច្បាប់ និងបទបញ្ញត្តិស្ដីពីការអនុវត្តថវិកា និងការគ្រប់គ្រងទ្រព្យសម្បត្តិរបស់រដ្ឋ សម្រាប់ឆ្នាំ២០២៥ និងឆ្នាំពាក់ព័ន្ធ»