ព្រឹកថ្ងៃពុធ ៨កើត ខែជេស្ឋ ឆ្នាំឆ្លូវ ត្រីស័ក ព.ស២៥៦៥ ត្រូវនឹងថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២១ ដឹកនាំដោយ លោក ឈឿន កាន់ មន្រ្តីប្រចាំការនៅស្រុកថ្មបាំង បានចុះទៅពិនិត្យ ស្ថានភាពស្ថានីយភ្នំប៉ែល និងបានបោសសម្អាតទីតាំងស្ថានីយ។ ដោយមើលឃើញពីស្ថានភាព ពាង ក្រឡ មជ្ឈូស ឆ្អឹងនិងអង្កាំ នៅមានសភាពធម្មតា ពុំមានអ្វីជាបញ្ហានោះទេ ប៉ុន្តែជណ្ដើរនៅស្ថានីយកំពុងតែបាក់ពុកផុយជាបណ្ដើរៗ។







