រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

លោក ឈឹម ចិន អភិបាលរងក្រុងខេមរភូមិន្ទ សហការជាមួយលោកចៅសង្កាត់ដងទង់ លោកមេភូមិ និងលោកប្រធានផ្សារដងទង់ បានចូលរួមសម្របសម្រួល និងដោះស្រាយទំនាស់រវាងអាជីវករនិងអាជីវករនៅក្នុងផ្សារដងទង់

ថ្ងៃពុធ ២រោច ខែពិសាខ ឆ្នាំឆ្លូវ ត្រីស័ក ពុទ្ធសករាជ ២៥៦៥
ត្រូវនឹងថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២១:តាមការណែនាំចង្អុលបង្ហាញពីលោក ឈេង សុវណ្ណដា អភិបាលនៃគណ:អភិបាលក្រុង បានចាត់ លោក ឈឹម ចិន អភិបាលរងក្រុងខេមរភូមិន្ទ សហការជាមួយលោកចៅសង្កាត់ដងទង់ លោកមេភូមិ និងលោកប្រធានផ្សារដងទង់ បានចូលរួមសម្របសម្រួល និងដោះស្រាយទំនាស់រវាងអាជីវករនិងអាជីវករនៅក្នុងផ្សារដងទង់។ ជាលទ្ធផលភាគីនីមួយៗយល់ព្រមទទួលយកការសម្របសម្រួល និងការណែនាំរបស់អាជ្ញាធរ ប្រកបដោយភាពរីករាយ និងការយកចិត្តទុកដាក់ខ្ពស់ ព្រមទាំងបានណែនាំបន្ថែមពីការទប់ស្កាត់ ការការពាកុំអោយឆ្លងជំងឺកូវីដ-១៩ ដោយអនុវត្តវិធានការរបស់ក្រសួងសុខាភិបាលឲ្យបានខ្ជាប់ខ្ជួន ។

#ប្រភពពីរដ្ឋបាលក្រុងខេមរភូមិន្ទ#

អត្ថបទទាក់ទង