រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

លោកស្រី សម្បូរ សុភា ប្រធានមន្ទីរវប្បធម៌និងវិចិត្រសិល្បៈខេត្តកោះកុង ចុះសួរសុខទុក្ខមន្រ្តីរាជការដែលទើបសម្រាលកូន

ព្រឹកថ្ងៃពុធ ២រោច ខែពិសាខ ឆ្នាំឆ្លូវ ត្រីស័ក ព.ស២៥៦៥ ត្រូវនឹងថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២១ លោកស្រី សម្បូរ សុភា ប្រធានមន្ទីរវប្បធម៌និងវិចិត្រសិល្បៈខេត្តកោះកុង បានដឹកនាំមន្រ្តីរាជការនៃមន្ទីរវប្បធម៌ ទៅសួរសុខទុក្ខលោកស្រី សម្បូរ ដាលីន ដែលទើបសម្រាលកូន និងបាននាំយកជាថវិកាឧបត្ថម្ភជូនដល់លោកស្រី សម្បូរ ដាលីន សម្រាប់ប្រើប្រាស់ក្នុងការចាំបាច់។ ជាចុងក្រោយ លោកស្រី សម្បូរ ដាលីន និងក្រុមគ្រួសារ សូមថ្លែងនូវការអរគុណដល់ថ្នាក់ដឹកនាំនិងមន្រ្តីរាជការ ដែលយកចិត្តទុកដាក់ក្នុងការចុះសួរសុខទុក្ខនិងផ្ដល់ជាថវិកាសម្រាប់ជាការប្រើប្រាស់។​

អត្ថបទទាក់ទង