រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

លោកស្រី អ៊ិន សុភី តំណាងសមាគមនារីខេត្ត បានអញ្ជើញចុះសួរសុខទុក្ខស្ដ្រីក្រីក្រទើបសម្រាលកូន និងស្វាមីទទួលមរណភាពដោយគ្រោះថ្នាក់ចរាចរណ៍

សមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍ខេត្តកោះកុង៖

រសៀល ថ្ងៃអង្គារ ១រោច ខែពិសាខ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹង ថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២១

ដោយមានការយកចិត្តទុកដាក់ និងចង្អុលបង្ហាញពី លោកជំទាវ មិថុនា ភូថង ប្រធានសមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍ខេត្ត និងជា អភិបាល នៃគណៈអភិបាលខេត្តកោះកុង

លោកស្រី អ៊ិន សុភី តំណាងសមាគមនារីខេត្តកោះកុង បានអញ្ជើញចុះសួរសុខទុក្ខ និងនាំយកសម្ភារកុមារ គ្រឿងបរិភោគ និងថវិកាមួយចំនួន ឧបត្ថម្ភ និងចូលរួមរំលែកទុក្ខដល់ស្ដ្រីក្រីក្រ ឈ្មោះ ដួង ចំប៉ា (ហៅពៅ) ទើបសម្រាលកូន និងស្វាមីទទួលមរណភាពដោយសារគ្រោះថ្នាក់ចរាចរណ៍ រស់នៅភូមិត្រពាំងរូង ឃុំត្រពាំងរូង ស្រុកកោះកុង ខេត្តកោះកុង។

អត្ថបទទាក់ទង