នៅរសៀលថ្ងៃពុធ ៦កើត ខែផល្គុន ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២១ ដឹកនាំដោយ លោកស្រី សម្បូរ សុភា ប្រធានមន្ទីរវប្បធម៌និងវិចិត្រសិល្បៈខេត្តកោះកុង លោក លោក ប៉ែន ប៊ុនឈួយ អភិបាលរងស្រុកមណ្ឌលសីមា លោក ម៉ែន ចាន់ដារ៉ា នាយករដ្ឋបាលស្រុកមណ្ឌលសីមា លោក ម៉ី ចាន្ថា តំណាងមេឃុំប៉ាក់ខ្លង លោក រស់ ស៊ីថា ប្រធានការិយាល័យ ជ.ន.ស.ភ ស្រុកមណ្ឌលសីមា និងភាគីដែលមានព្រំជាប់នឹងតំបន់ប្រវត្តិសាស្រ្ត បានចុះពិនិត្រការវាស់ដីដើម្បីស្នើសុំធ្វើវិញ្ញាបនបត្រ (ប្លង់រឹង) សម្គាល់ម្ចាស់អចលនវត្ថុ នៅតំបន់ប្រវត្តិសាស្រ្ត ទីលានទាត់សី ឃុនផែនឃុនឆាង ដែលស្ថិតនៅ ភូមិនាងកុក ឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា ខេត្តកោះកុង។




