រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

សកម្មភាពល្បាតរបស់មន្រ្តីឧទ្យានុរក្សប្រចាំឧទ្យានជាតិបុទុមសាគរនៃមន្ទីរបរិស្ថានខេត្តកោះកុង

មន្ទីរបរិស្ថានខេត្តកោះកុង ៖ ថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២០ មន្រ្តីឧទ្យានុរក្សប្រចាំឧទ្យានជាតិបុទុមសាគរនៃមន្ទីរបរិស្ថានខេត្តកោះកុង ៣ក្រុមបានធ្វើការចុះល្បាតទប់ស្កាត់បទល្មើសធនធានធម្មជាតិ ដោយមន្រ្តីឧទ្យានុរក្សប្រចាំស្នាក់ការល្បាតព្រែកគគីរ សហការជាមួយកម្លាំងកងរាជអាវុធហត្ថធ្វើការល្បាតត្រង់ចំណុចភូមិសាស្រ្តចំណុចអូរស្វាងស្រា ស្ថិតក្នុងឃុំព្រែកខ្សាច់ ស្រុកគីរីសាគរ ខេត្តកោះកុង តែពុំមានជួបបទល្មើសអ្វីឡើយ។ រីឯក្រុមឧទ្យានុរក្សប្រចាំស្នាក់ការល្បាតត្រពាំងរូង ចុះល្បាតពេលយប់ត្រង់ចំណុចឃុំតានូន បានប្រទះគោយន្តកន្រៃ្តសន្តោងរឺម៉ក ០១គ្រឿងដឹកជញ្ជូនឈើប្រភេទលេខ០៣ ដែលគ្មានលិខិតអនុញ្ញាត្តិស្ថិតក្នុងភូមិសាស្រ្តភូមិតានូន ឃុំតានូន ស្រុកបុទុមសាគរ។ កម្លាំងបានធ្វើកំណត់ហេតុ និងប្រគល់វត្ថុតាងជូនស្នាក់ការកូនកុក។ ដោយឡែកកម្លាំងឧទ្យានុរក្សប្រចាំស្នាក់ការល្បាតព្រែកតាអុក សហការជាមួយកម្លាំងកងរាជអាវុធហត្ថ ០៣នាក់ ចុះល្បាតត្រង់ភូមិសាស្រ្ត ភូមិស្រែថ្មី ឃុំថ្មសរស្រុកបូទុមសាគរខេត្តកោះកុង ធ្វើការដកហូតអន្ទាក់ចាប់សត្វស្លាប(មង) ចំនួន១៦ដៃ ប្រវែង៨០០ម៉ែត។ បច្ចុប្បន្នវត្ថុតាងត្រូវបានរក្សាទុកនៅស្នាក់ការល្បាតព្រែកតាអុក៕

អត្ថបទទាក់ទង