លោក ភូថង សេរីវុឌ្ឍី អភិបាល នៃគណៈអភិបាលក្រុងខេមរភូមិន្ទ បានអញ្ជើញចូលរួមកិច្ចប្រជុំបិទវគ្គស្តីពី«ធ្វើសវកម្មនៅខេត្តកោះកុង សម្រាប់ការិបរិច្ឆេទ២០២៥ និងឆ្នាំពាក់ព័ន្ធ» ក្រោមអធិបតីភាពលោក ហាក់ ឡេង អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង និងលោកជំទាវ ហ៊ូ ដារ៉ារស្មី អគ្គលេខាធិការរងអាជ្ញាធរសវនកម្មជាតិ។ កិច្ចប្រជុំនេះធ្វើឡើងនៅសាលាប្រជុំ(ខ)សាលាខេត្តកោះកុង វេលាម៉ោង ៨:០០ នាទីព្រឹក
ថ្ងៃអង្គារ ៩រោច ខែជេស្ឋ ឆ្នាំមមី
អដ្ឋស័ក ពស ២៥៧០
ត្រូវនឹងថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២៦។
ប្រភព ៖ រដ្ឋបាលក្រុងខេមរភូមិន្ទ ខេត្តកោះកុង៕






