/ / /

លោក សុខ ភិរម្យ អភិបាលស្រុកមណ្ឌលសីមា បានដឹកនាំកិច្ចប្រជុំស្តីពីការ រៀបចំពិធីសម្ពោធដាក់ឲ្យប្រេីប្រាស់ជាផ្លូវការ នូវអគាររដ្ឋបាលស្រុកមណ្ឌលសីមាថ្មីបន្ថែម និងសមិទ្ធផលនានា ស្ថិតនៅក្នុងបរិវេណសាលាស្រុកមណ្ឌលសីមា

លោក សុខ ភិរម្យ អភិបាលស្រុក បានដឹកនាំកិច្ចប្រជុំស្តីពីការ រៀបចំពិធីសម្ពោធដាក់ឲ្យប្រេីប្រាស់ជាផ្លូវការ នូវអគាររដ្ឋបាលស្រុកមណ្ឌលសីមាថ្មីបន្ថែម និងសមិទ្ធផលនានា ស្ថិតក្នុងបរិវេណសាលាស្រុក ភូមិនាងកុក ឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា ខេត្តកោះកុង ។
និងមានសមាសភាពចូលរួម លោក លោកស្រី អភិបាលរងស្រុក លោកនាយករដ្ឋបាលស្រុក លោក លោកស្រីប្រធានការិយាល័យ
នៅសាលប្រជុំស្រុកមណ្ឌលសីមា
ថ្ងៃអង្គារ ៩រោច ខែជេស្ឋ អដ្ឋស័ក ព.ស.២៥៧០
ត្រូវនឹងថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២៦
វេលាម៉ោង៣:០០នាទីរសៀល

អត្ថបទផ្សេងទៀត

  • រដ្ឋបាលស្រុកមណ្ឌលសីមា/
    09/06/2026

    លោក ណយ ឡេង មេឃុំពាមក្រសោប បានដឹកនាំក្រុមការងាររដ្ឋបាលឃុំ ដោយមានការចូលរួមពីលោកស្រី នាង គុន ជំទប់ទី២ លោក សៅ សំណាង គណៈកម្មការសហគមន៍តំបន់ការពារ និងលោក ម៉ី ថន ប្រធានសហគមន៍នេសាទ អញ្ជើញចូលរួមរំលែកទុក្ខ និងសម្ដែងនូវសមានទុក្ខដ៏ក្រៀមក្រំបំផុតជូនចំពោះក្រុមគ្រួសារសព លោកស្រី សៅ លៀន ដែលបានទទួលមរណភាពដោយរោគាពាធ នាថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២៦ ក្នុងជន្មាយុ ៥៤ឆ្នាំ មានទីលំនៅភូមិពាមក្រសោប១ ឃុំពាមក្រសោប

  • រដ្ឋបាលស្រុកមណ្ឌលសីមា/
    09/06/2026

    លោក ថាន់ វីណៃ នាយករងរដ្ឋបាលសាលាស្រុកមណ្ឌលសីមា និងលោក អ៉ិន វិជ្ជា អនុប្រធានការិយាល័យផែនការ និងគាំទ្រឃុំសង្កាត់ស្រុក បានសហការជាមួយមន្ត្រីបង្គោលគណនេយ្យភាពសង្គម នៃរដ្ឋបាលខេត្តកោះកុង នឹងចុះទៅគាំទ្របច្ចេកទេស ព្រមទាំងត្រួតពិនិត្យផ្ទាំងកញ្ចប់ព័ត៌មានសម្រាប់ប្រជាពលរដ្ឋ (I4Cs) ដល់អង្គភាពផ្ដល់សេវាទាំង៣ ក្នុងការអនុវត្តការងារគណនេយ្យភាពសង្គម នៅឃុំប៉ាក់ខ្លង ក្នុងស្រុកមណ្ឌលសីមា

  • រដ្ឋបាលស្រុកមណ្ឌលសីមា/
    09/06/2026

    លោក សុខ ភិរម្យ អភិបាលស្រុកមណ្ឌលសីមា និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលស្រុក បានដឹកនាំគណៈបញ្ជាការឯកភាពស្រុកចូលរួមកិច្ចប្រជុំបូកសរុប និងលើកទិសដៅការងារបន្ទាប់ក្រោមកិច្ចសហការរវាងគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តកោះកុង និងក្រុមការងារទី២ នៃក្រុមការងារចម្រុះចំណុះលេខាធិការដ្ឋាន (គ.ប.ឆ.ប)ពាក់ព័ន្ធ និងបទល្មើសការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams)

  • ហេង គីមឆន/
    09/06/2026

    លោកស្រី ពិន សេរីវិចិត្រ អនុប្រធានការិយាល័យប្រជាពលរដ្ឋខេត្តកោះកុង ដែលបានជួយឧបត្ថម្ភថវិកា ចំនួន ១០០ ០០០រៀល ដល់យុវជនក្រុមភ្លេងកាយរិទ្ធខេត្តកោះកុង ត្រៀមចូលរួមប្រកួត នៅថ្នាក់ជាតិលើកទី៣

  • រដ្ឋបាលស្រុកថ្មបាំង/
    09/06/2026

    លោក គោយ ម៉ៅ ក្រុមប្រឹក្សាឃុំ បានសហការជាមួយកម្លាំងប៉ុស្ដិ៍នគរបាល រដ្ឋបាលឃុំ បើកវេទិការសាធារណៈ ផ្សព្វផ្សាយគោលនយោបាយ ភូមិ ឃុំ មានសុវត្ថិភាព នៅក្នុងភូមិព្រែកស្វាយ ឃុំថ្មដូនពៅ ស្រុកថ្មបាំង ខេត្តកោះកុង

  • រដ្ឋបាលស្រុកថ្មបាំង/
    09/06/2026

    លោក ឃុត មាន អភិបាលរង នៃគណៈអភិបាលស្រុកថ្មបាំង បានដឹកនាំក្រុមការងារ ប្រជុំ និងចុះផ្សព្វផ្សាយការងារត្រួតពិនិត្យរដ្ឋបាល រក្សាសន្តិសុខ សុវត្ថិភាពនៅតាមទីតាំងរស់នៅប្រមូលផ្តុំមូលដ្ឋានឃុំឫស្សីជ្រុំ