លោក ណយ ឡេង មេឃុំពាមក្រសោប បានដឹកនាំក្រុមការងាររដ្ឋបាលឃុំ ដោយមានការចូលរួមពីលោកស្រី នាង គុន ជំទប់ទី២ លោក សៅ សំណាង គណៈកម្មការសហគមន៍តំបន់ការពារ និងលោក ម៉ី ថន ប្រធានសហគមន៍នេសាទ អញ្ជើញចូលរួមរំលែកទុក្ខ និងសម្ដែងនូវសមានទុក្ខដ៏ក្រៀមក្រំបំផុតជូនចំពោះក្រុមគ្រួសារសព លោកស្រី សៅ លៀន ដែលបានទទួលមរណភាពដោយរោគាពាធ នាថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២៦ ក្នុងជន្មាយុ ៥៤ឆ្នាំ មានទីលំនៅភូមិពាមក្រសោប១ ឃុំពាមក្រសោប ស្រុកមណ្ឌលសីមា ខេត្តកោះកុង ។
ក្នុងឱកាសនោះ លោកមេឃុំ និងក្រុមការងារ បាននាំយកអំណោយមនុស្សធម៌ពីក្រុមការងារកាកបាទក្រហមកម្ពុជា ឃុំពាមក្រសោប ដើម្បីចូលរួមឧបត្ថម្ភដល់ក្រុមគ្រួសារសព រួមមាន៖ អង្ករ ១បាវ មី ១កេស ត្រីខ ១កេស ប្រេងឆា ១ដបធំ ទឹកត្រី ១យួរ ទឹកស៊ីអ៊ីវ ១យួរ និងទឹកបរិសុទ្ធ ១៥យួរ ជាមួយគ្នានេះផងដែរ សប្បុរសជនបានចូលរួមឧបត្ថម្ភថវិកាសរុបចំនួន ២៥០,០០០រៀល រួមមាន៖
-លោក ណយ ឡេង មេឃុំពាមក្រសោប ឧបត្ថម្ភថវិកា ១០០,០០០រៀល
-រដ្ឋបាលឃុំពាមក្រសោប (គ.ក.ន.ក) ឧបត្ថម្ភថវិកា ៥០,០០០រៀល
-សហគមន៍ ឧបត្ថម្ភថវិកា ១០០,០០០រៀល ។
ថ្ងៃអង្គារ ៩រោច ខែជេស្ឋ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០
ត្រូវនឹងថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២៦
វេលាម៉ោង៨:៣០នាទីព្រឹក



