លោក ជា ច័ន្ទកញ្ញា អភិបាលស្រុក និងជាប្រធានគណៈបញ្ជាការឯកភាពរបស់រដ្ឋបាលស្រុកស្រែអំបិល បានដឹកនាំកិច្ចប្រជុំ ពិភាក្សាការងារចំបាច់មួយចំនួន ដោយមានការអញ្ជើញចូលរួមពី លោកអភិបាលរងស្រុក លោកនាយក នាយករងរដ្ឋបាលសាលាស្រុក លោកអធិការ នៃអធិការដ្ឋាននគរបាលស្រុក លោកមេបញ្ជាការរងមូលដ្ឋានកងរាជអាវុធហត្ថស្រុក និងលោកប្រធានការិយាល័យអង្គភាពពាក់ព័ន្ធ ដែលប្រព្រឹត្តទៅនៅសាលប្រជុំសាលាស្រុកស្រែអំបិល។
…………………………….
ថ្ងៃព្រហស្បតិ៍ ៩រោច ខែផល្គុន ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៦





