/ / /

លោក ចេង មុនីរិទ្ធ អភិបាល នៃគណៈអភិបាលស្រុកគិរីសាគរ បានជួបសំណេះសំណាល និងអនុញ្ញាតអោយមន្រ្ដីកសិកម្មឃុំទាំងបី (ជាមន្រ្ដីក្របខណ្ឌរបស់ក្រសួងកសិកម្មរុក្ខប្រមាញ់ និងនេសាទ) និង មន្រ្ដីកម្មសិក្សានៃមន្រ្ដីក្រមការជំនាន់ទី១១ នៃសាលាភូមិន្ទរដ្ឋបាល បានជួបសំដែងការគួរសមក្នុងការចុះមកបំពេញកម្មសិក្សានៅរដ្ឋបាលស្រុកគិរីសាគរ នឹងតាមបណ្ដាឃុំ

លោក ចេង មុនីរិទ្ធ អភិបាល នៃគណៈអភិបាលស្រុកគិរីសាគរ បានជួបសំណេះសំណាល និងអនុញ្ញាតអោយមន្រ្ដីកសិកម្មឃុំទាំងបី (ជាមន្រ្ដីក្របខណ្ឌរបស់ក្រសួងកសិកម្មរុក្ខប្រមាញ់ និងនេសាទ) និង មន្រ្ដីកម្មសិក្សានៃមន្រ្ដីក្រមការជំនាន់ទី១១ នៃសាលាភូមិន្ទរដ្ឋបាល បានជួបសំដែងការគួរសមក្នុងការចុះមកបំពេញកម្មសិក្សានៅរដ្ឋបាលស្រុកគិរីសាគរ នឹងតាមបណ្ដាឃុំ ដោយមានការចូលរួមពីលោក សាយ ង៉ែត អភិបាលរងស្រុក លោកនាយក នាយករងរដ្ឋបាលសាលាស្រុក ប្រធានការិយាល័យ លោកមេឃុំ និងមន្រ្ដីពាក់ពន្ធ័នៃរដ្ឋបាលស្រុក នៅសាលប្រជុំសាលាស្រុកគិរីសាគរ ។
លោកអភិបាលបានមានមតិសំណេះសំណាល ជាលើកដំបូងហើយដែលរដ្ឋបាលស្រុក និងជាពិសេសឃុំមានមន្រ្ដីកសិកម្មឃុំ ហើយលោកអភិបាលបានផ្ដាំផ្ញើលោកមេឃុំទាំងបីព្រមទាំងអ្នកពាក់ពន្ធ័ចូលរួមសម្របសម្រួល លើមន្រ្ដីកសិកម្មឃុំ ដែរបានបម្រើការងារក្នុងមូលដ្ឋានយើង ដើម្បីជួយវិស័យកសិកម្មស្រុក ឃុំ ក៏ដូចជាខេត្តកោះកុងរីកចម្រើនលើវិស័យកសិកម្ម ដើម្បីលើកកម្ពស់ជីវភាពប្រជាពលរដ្ឋក្នុងមូលដ្ឋានបន្ថែម ។លោកអភិបាលស្រុក បានមានមតិមន្រ្ដីកសិកម្មឃុំ នាពេលនេះបានទទួលវគ្គបណ្ដុះបណ្ដាលពីជំនាញវិស័យកសិកម្មយ៉ាងពិតប្រាកដ នៅជិតប្រជាពលរដ្ឋ ដើម្បីចូលរួមផ្សព្វផ្សាយ នឹងផ្ដល់ជំនាញបច្ចេកទេសយ៉ាងពិតប្រាកដដល់ប្រជាពលរដ្ឋ ក្នុងមូលដ្ឋាន។

ប្រភព យ៉ាង រិទ្ធីរ៉ា

ថ្ងៃពុធ ៧រោច ខែកត្តិក ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៥

អត្ថបទផ្សេងទៀត

  • រដ្ឋបាលស្រុកស្រែអំបិល/
    09/12/2025

    លោក ជា ច័ន្ទកញ្ញា អភិបាល នៃគណៈអភិបាលស្រុក និងជាប្រធានគណៈបញ្ជាការឯកភាពស្រុកស្រែអំបិល បានដឹកនាំកម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលស្រុក ប្រចាំការនៅសាលាស្រុកស្រែអំបិល និងចុះល្បាតក្នុងមូលដ្ឋានស្រុកស្រែអំបិល។

  • ហេង គីមឆន/
    08/12/2025

    ទិដ្ឋភាព សួនច្បារ ជាប់របងសាលាបថមសិក្សាទីរួមខេត្ត នឹងត្រូវបានកែលម្អឱ្យកាន់តែមានសោភ័ណភាព និងមានភាពទាក់ទាញបន្ថែមទៀតសម្រាប់ភ្ញៀវទេសចរជាតិ អន្តរជាតិ ដែលអញ្ជើញមកកម្សាន្តនៅខេត្តកោះកុង ក្រោមការដឹកនាំ និងចង្អុលបង្ហាញពីលោកជំទាវ ឈី វ៉ា អភិបាល នៃគណៈអភិបាលខេត្តកោះកុង

  • ហេង គីមឆន/
    08/12/2025

    លោកជំទាវ ឈី វ៉ា អភិបាល នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញចុះពិនិត្យស្ថានភាព នៅទីស្នាក់ការច្រកទ្វារអន្តរជាតិចាំយាម

  • ហេង គីមឆន/
    08/12/2025

    លោកវរសេនីយ៍ឯក មាស សុន មេបញ្ជាការរង និងជានាយសេនាធិការ បានដឹកនាំប្រជុំសប្ដាហ៍ទី១ ខែធ្នូ ឆ្នាំ២០២៥ និងដាក់ផែនការការងារសប្ដាហ៍បន្ត

  • ហេង គីមឆន/
    08/12/2025

    លោកជំទាវ ឈី វ៉ា អភិបាល នៃគណៈអភិបាលខេត្តកោះកុង បានជួបសម្តែងការគួរសម ពិភាក្សាផ្លាស់ប្តូរមតិយោបល់ និងពង្រឹងកិច្ចសហប្រតិបត្តិការក្នុងការប្រយុទ្ធប្រឆាំងបទល្មើសឆបោកតាមប្រព័ន្ធទូរគមនាគមន៍ និងវិស័យផ្សេងៗ ជាមួយក្រុមការងារការិយាល័យកុងស៊ុល នៃស្ថានទូតសាធារណរដ្ឋប្រជាមានិតចិន ប្រចាំនៅខេត្តព្រះសីហនុ

  • ហេង គីមឆន/
    08/12/2025

    លោក ឡៅ ប៊ុនខេង អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញចូលរួមពិធីដាក់ប្រកាសឱ្យប្រើប្រព័ន្ធតាមដានថវិកាឃុំ សង្កាត់ និងផ្សព្វផ្សាយចរាចរអន្តរក្រសួងស្ដីពីការគ្រប់គ្រង ការចាត់ចែង និងការកំណត់មុខសញ្ញាចំណាយថវិកាសេវាសង្គម និងអនាម័យ បរិស្ថាន នៃមូលនិធិក្រុង ស្រុក ឃុំ សង្កាត់