/ / /

លោក ទួន ឪទី អភិបាលរងស្រុកគិរីសាគរ និងជាអនុប្រធានប្រចាំការគណៈបញ្ជាការឯកភាពរដ្ឋបាលស្រុកគិរីសាគរ តំណាងលោក ចេង មុនីរិទ្ធ អភិបាល នៃគណៈអភិបាលស្រុកគិរីសាគរ និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលស្រុក បានដឹកនាំកិច្ចប្រជុំការងារចាំបាច់មួយចំនួនរបស់គណៈបញ្ជាការឯកភាពរដ្ឋបាលស្រុកគិរីសាគរ

លោក ទួន ឪទី អភិបាលរងស្រុកគិរីសាគរ និងជាអនុប្រធានប្រចាំការគណៈបញ្ជាការឯកភាពរដ្ឋបាលស្រុកគិរីសាគរ តំណាងលោក ចេង មុនីរិទ្ធ អភិបាល នៃគណៈអភិបាលស្រុកគិរីសាគរ និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលស្រុក បានដឹកនាំកិច្ចប្រជុំការងារចាំបាច់មួយចំនួនរបស់គណៈបញ្ជាការឯកភាពរដ្ឋបាលស្រុកគិរីសាគរ ដោយមានរបៀបវារៈដូចខាងក្រោម:
១.ផែនការការពារសុវត្ថិភាពជូនបងប្អូនភ្ញៀវទេសចរណ៍មកកំសាន្ដ ក្នុងកម្មពិធី​បុណ្យ​អុំ​ទូក បណ្ដែត​ប្រទីប និង​សំពះ​ព្រះ​ខែ អកអំបុក ឆ្នាំ២០២៥
២.បញ្ហាផ្សេងៗ
ដោយមានអញ្ជើញចូលរួមពីលោកនាយករងរដ្ឋបាលសាលាស្រុក កងកម្លាំងប្រដាប់អាវុធទាំងបី មេបញ្ជាការរងនាវា១១០៥ លោកជំទប់១ឃុំកោះស្ដេច នាយប៉ុស្តិ៍ប្រចាំការនៅកោះស្មាច់ តំណាងសហគមន៍នេសាទសម្រស់កោះស្ដេច លោកប្រធាន ការិយាល័យពាក់ពន្ធ័នៃរដ្ឋបាលស្រុក នៅសាលប្រជុំសាលាស្រុកគិរីសាគរ។

លោកអភិបាលរងស្រុក បានណែនាំសមត្ថកិច្ចពាក់ពន្ធ័គ្រប់លំដាប់ថ្នាក់ត្រៀមការពារដោយយកចិត្តទុកដាក់ខ្ពស់ ដើម្បីធានាសុវត្ថិភាពជូនបងប្អូនប្រជាពលរដ្ឋ ព្រមទាំងភ្ញៀវទេសចរណ៍ប្រកបដោយសុខសុវត្ថិភាព។ចូលរួមផ្សព្វផ្សាយពីបញ្ហាអនាម័យបរិស្ថាន ការទុកដាក់សម្រាម ការល្បាតទាំងលើដីគោក លើទឹកគ្រប់ពេលវេលា ណែនាំអោយទូកទេសចរណ៍ អូប័រពេលដឹកភ្ញៀវទេសចរណ៍សូមណែនាំពាក់ពងសុវត្ថិភាព ជាពិសេសយកចិត្តទុកដាក់លើបញ្ហាអគ្គីភ័យ(ការបាញ់កាំជ្រួច ការបង្ហោះគោម) ជាដើម ។

ថ្ងៃចន្ទ ១៣កើត ខែកត្តិក ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២៥

អត្ថបទផ្សេងទៀត

  • រដ្ឋបាលស្រុកស្រែអំបិល/
    09/12/2025

    លោក ជា ច័ន្ទកញ្ញា អភិបាល នៃគណៈអភិបាលស្រុក និងជាប្រធានគណៈបញ្ជាការឯកភាពស្រុកស្រែអំបិល បានដឹកនាំកម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលស្រុក ប្រចាំការនៅសាលាស្រុកស្រែអំបិល និងចុះល្បាតក្នុងមូលដ្ឋានស្រុកស្រែអំបិល។

  • ហេង គីមឆន/
    08/12/2025

    ទិដ្ឋភាព សួនច្បារ ជាប់របងសាលាបថមសិក្សាទីរួមខេត្ត នឹងត្រូវបានកែលម្អឱ្យកាន់តែមានសោភ័ណភាព និងមានភាពទាក់ទាញបន្ថែមទៀតសម្រាប់ភ្ញៀវទេសចរជាតិ អន្តរជាតិ ដែលអញ្ជើញមកកម្សាន្តនៅខេត្តកោះកុង ក្រោមការដឹកនាំ និងចង្អុលបង្ហាញពីលោកជំទាវ ឈី វ៉ា អភិបាល នៃគណៈអភិបាលខេត្តកោះកុង

  • ហេង គីមឆន/
    08/12/2025

    លោកជំទាវ ឈី វ៉ា អភិបាល នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញចុះពិនិត្យស្ថានភាព នៅទីស្នាក់ការច្រកទ្វារអន្តរជាតិចាំយាម

  • ហេង គីមឆន/
    08/12/2025

    លោកវរសេនីយ៍ឯក មាស សុន មេបញ្ជាការរង និងជានាយសេនាធិការ បានដឹកនាំប្រជុំសប្ដាហ៍ទី១ ខែធ្នូ ឆ្នាំ២០២៥ និងដាក់ផែនការការងារសប្ដាហ៍បន្ត

  • ហេង គីមឆន/
    08/12/2025

    លោកជំទាវ ឈី វ៉ា អភិបាល នៃគណៈអភិបាលខេត្តកោះកុង បានជួបសម្តែងការគួរសម ពិភាក្សាផ្លាស់ប្តូរមតិយោបល់ និងពង្រឹងកិច្ចសហប្រតិបត្តិការក្នុងការប្រយុទ្ធប្រឆាំងបទល្មើសឆបោកតាមប្រព័ន្ធទូរគមនាគមន៍ និងវិស័យផ្សេងៗ ជាមួយក្រុមការងារការិយាល័យកុងស៊ុល នៃស្ថានទូតសាធារណរដ្ឋប្រជាមានិតចិន ប្រចាំនៅខេត្តព្រះសីហនុ

  • ហេង គីមឆន/
    08/12/2025

    លោក ឡៅ ប៊ុនខេង អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញចូលរួមពិធីដាក់ប្រកាសឱ្យប្រើប្រព័ន្ធតាមដានថវិកាឃុំ សង្កាត់ និងផ្សព្វផ្សាយចរាចរអន្តរក្រសួងស្ដីពីការគ្រប់គ្រង ការចាត់ចែង និងការកំណត់មុខសញ្ញាចំណាយថវិកាសេវាសង្គម និងអនាម័យ បរិស្ថាន នៃមូលនិធិក្រុង ស្រុក ឃុំ សង្កាត់