/ / /

លោក ប្រាក់ វិចិត្រ ប្រធានក្រុមប្រឹក្សាក្រុងខេមរភូមិន្ទ លោក ឈឹម ចិន អភិបាលស្ដីទីក្រុង បានអញ្ជើញចូលគោរពវិញ្ញាក្ខន្ធ លោកឧត្តមសេនីយ៍ត្រី ថាច់ រដ្ឋា មេបញ្ជាការរងតំបន់ប្រតិបត្តិការសឹករងកោះកុង

លោក ប្រាក់ វិចិត្រ ប្រធានក្រុមប្រឹក្សាក្រុងខេមរភូមិន្ទ លោក ឈឹម ចិន អភិបាលស្ដីទីក្រុង សមាជិកក្រុមប្រឹក្សាក្រុង លោកអភិបាលរងក្រុង លោកនាយករងរដ្ឋបាល កងកម្លាំងប្រដាប់អាវុធក្រុង និងលោក លោកស្រីចៅសង្កាត់ ព្រមទាំងសមាជិក សមាជិកាក្រុមប្រឹក្សាសង្កាត់ស្មាច់មានជ័យ និងសង្កាត់ស្ទឹងវែង បានអញ្ជើញចូលគោរពវិញ្ញាក្ខន្ធ លោកឧត្តមសេនីយ៍ត្រី ថាច់ រដ្ឋា មេបញ្ជាការរងតំបន់ប្រតិបត្តិការសឹករងកោះកុងដែល បានទទួលមរណភាព កាលពីថ្ងៃអាទិត្យ ១៥កើត ខែពិសាខ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២៥ វេលាម៉ោង ១០:២៧នាទី ក្នុងជន្មាយុ ៦៤ឆ្នាំ នៅគេហដ្ឋាននៃសព ស្ថិតក្នុងភូមិ១ សង្កាត់ស្មាច់មានជ័យ ។ វេលាម៉ោង ៨៖០០នាទីព្រឹក ថ្ងៃព្រហស្បតិ៍ ៤ រោច ខែពិសាខ ឆ្នាំម្សាញ់ សប្តស័ក ពស ២៥៦៩ ត្រូវនឹងថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៥។

#ប្រភពពីរដ្ឋបាលក្រុងខេមរភូមិន្ទ#

អត្ថបទផ្សេងទៀត

  • ហេង គីមឆន/
    27/05/2026

    លោក​ ទូច​ វុទ្ធី​ ប្រធាន​មន្ទីរ​ប្រៃសណីយ៍​និង​ទូរគមនាគមន៍​ខេត្ត​កោះកុង​ បានទទួល​គណៈប្រតិភូ​អញ្ជើញ​មក​ពីក្រសួង​ប្រៃសណីយ៍​និង​ទូរគមនាគមន៍​ ដឹកនាំដោយលោក​ រ៉ាយ​ ប៊ុនធឿន​ ប្រធាន​នាយកដ្ឋាន​ ដេីម្បី​ចុះ​មកសំណេះសំណាល និងពិភាក្សាការងារមួយចំនួន និងសុំកិច្ចសហការពីមន្ទីរចុះសិក្សា​ និងប្រមូលទិន្នន័យព័ត៌មានអំពីសេវាផ្កាយរណបនៅក្នុងខេត្ត

  • ហេង គីមឆន/
    27/05/2026

    លោក អ៊ុក សុតា នាយករង រដ្ឋបាលសាលាខេត្តកោះកុង បានអញ្ជើញដឹកនាំ កិច្ចប្រជុំ ដើម្បីត្រៀមរៀបចំ សម្រាប់ពិធីសម្ពោធស្តូបអនុស្សាវរីយ៍នយោបាយឈ្នះ ឈ្នះ កោះកុង ដែលស្ថិតនៅភូមិបឹងឃុនឆាង សង្កាត់ស្មាច់មានជ័យ ក្រុងខេមរភូមិន្ទ ខេត្តកោះកុង

  • រដ្ឋបាលស្រុកមណ្ឌលសីមា/
    27/05/2026

    លោកស្រី ស្រី ពិនសោភា អភិបាលរងស្រុកមណ្ឌលសីមា អញ្ជើញជាអធិបតី និងលោក ឃួន គឹមសុង មន្ត្រីការិ.ក.ធ.បស្រុក បានចូលរួមសិក្ខា សាលា ស្តីពីការវាយតម្លៃនៃការគ្រប់គ្រងដែនជម្រកសត្វព្រៃពាមក្រសោប និងតំបន់រ៉ាមសារកោះកាពិដោយឧបករណ៍ METT

  • រដ្ឋបាលស្រុកមណ្ឌលសីមា/
    27/05/2026

    កិច្ចប្រជុំសាមញ្ញលើកទី២៤ អាណត្តិទី៤ របស់ក្រុមប្រឹក្សាស្រុកមណ្ឌលសីមា

  • ហេង គីមឆន/
    27/05/2026

    លោកជំទាវ ឈី វ៉ា អភិបាល នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញចូលរួម ក្នុងពិធីសម្ពោធរោងចក្រផលិតកែច្នៃជ័រកៅស៊ូរបស់ក្រុមហ៊ុន គីមស៍ រ៉ាប់ប៊ើរ (ខេមបូឌា) ឯ.ក ស្ថិតនៅឃុំរកាពប្រាំ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចមហាបវរធិតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងលោក វ៉ាង វិនពីន ឯកអគ្គរដ្ឋទូត នៃសាធារណរដ្ឋប្រជាមានិតចិនប្រចាំប្រទេសកម្ពុជា

  • ហេង គីមឆន/
    27/05/2026

    ឯកឧត្តម ឡាយ ស៊ា អគ្គលេខាធិការរង ក្រសួងការពារជាតិ និងលោកជំទាវ បរិច្ចាគថវិកាចំនួន ១,០០០ ដុល្លារ ជូនសាខាកាកបាទក្រហមកម្ពុជាខេត្តកោះកុង ដើម្បីអបអរទិវា ៨ ឧសភា ២០២៦