លោក លឹម ឌី ចៅសង្កាត់ដងទង់ បានដឹកនាំមេភូមិ អនុភូមិ៤ អមដំណើរ លោក ទៀ សុរ:ឆ័យ អភិបាលរង នៃគណ:អភិបាលខេត្តកោះកុង និងលោក ភូថង សេរីវុឌ្ឍី អភិបាលក្រុងខេមរភូមិន្ទ អញ្ជើញចុះត្រួតពិនិត្យ ទីតាំងដាក់ស៊ីទេនទឹកធំ សម្រាប់ទុកជូនប្រជាពលរដ្ឋប្រើប្រាស់កំឡុងពេលខ្វះខាតទឹកស្អាត នៅភូមិ២ និងភូមិ៤ សង្កាត់ដងទង់ ក្រុងខេមរភូមិន្ទ ខេត្តកោះកុង។
វេលាម៉ោង ២:៣០នាទីរសៀល
ថ្ងៃចន្ទ ៩កើត ខែពិសាខ ឆ្នាំម្សាញ់ សប្ដស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២៥ May 5,2025
#ប្រភពមកពីរដ្ឋបាលសង្កាត់ដងទង់








