លោកស្រី ស៊ន មល្លិកា អ្នកទទួលបន្ទុកកិច្ចការនារី និងកុមារសង្កាត់ និងលោកស្រី ណាត ស្រីនាង ជំនួយការហិរញ្ញវត្ថុសង្កាត់ដងទង់ បានចូលរួមក្នុង «វគ្គបណ្ដុះបណ្ដាលអំពីការប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានវិទ្យាឌីជីថល សម្រាប់ការរៀបចំរបាយការណ៍ ស្ដីពីការអនុវត្តមូកនិធិគាំទ្រការផ្ដល់សេវាឃុំ សង្កាត់ ដល់មន្ត្រីទទួលបន្ទុកនៅឃុំ សង្កាត់» ។ វគ្គបណ្ដុះបណ្ដាលនេះ ប្រព្រឹត្តទៅចំនួន០២ថ្ងៃ នៅថ្ងៃទី០៥-០៦ ខែឧសភា ឆ្នាំ២០២៥ នៅសាលមហោស្រពខេត្តកោះកុង។
វេលាម៉ោង ៧:៣០នាទីព្រឹក
ថ្ងៃចន្ទ ៩កើត ខែពិសាខ ឆ្នាំម្សាញ់ សប្ដស័ក ព.ស.ស២៥៦៨ ត្រូវនឹងថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២៥ May 5,2025
#ប្រភពមកពីរដ្ឋបាលសង្កាត់ដងទង់




