កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលដងទង់សហការជាមួយអាជ្ញាធរ បានចុះធ្វើការផ្សព្វផ្សាយវេទិកាសាធារណៈគោលនយោបាយភូមិ ឃុំ-សង្កាត់មានសុវត្ថិភាពទាំង៧ចំនុច ជូនដល់បងប្អូន-អ៊ំពូមីងប្រជាពលរដ្ឋ ស្ថិតនៅភូមិ២ សង្កាត់ដងទង់ ក្រុងខេមរភូមិន្ទ ។
ដោយលើកយកប្រធានបទសំខាន់ៗមានដូចខាងក្រោម÷
១ / បង្ការ ទប់ស្កាត់ការគ្រោះថ្នាក់ចរាចរណ៍
២/ បើកបរក្នុងល្បឿនតាមការកំណត់
៣/ ត្រូវគោរពស្លាកសញ្ញាចរាចរណ៍
៤/ មុនពេលបត់ឆ្វេង-ស្តាំត្រូវបន្ថយល្បឿន ឬឈប់ ហើយមើលក្រោយបើគិតថាសុវត្តិភាពចាំបត់
៥/ ហាមបើកបរក្នុងស្ថានភាពស្រវឹង
៦/ ហាមនិយាយទូរស័ព្ទពេលកំពុងបើកបរ
៧/ ហាមមិនឲ្យកុមារមិនទាន់គ្រប់អាយុបើកបរឡើយ
៨/ ថ្ងៃនេះ ថ្ងៃស្អែកកុំអោយមានគ្រោះថ្នាក់ចរាចរណ៍
ណែនាំឲ្យប្រជាពលរដ្ឋដែលមានអត្តសញ្ញាណប័ណ្ណហួសសុពលភាព ឬជិតហួសសុពលភាព(ក្រោម៩០ថ្ងៃ) ឲ្យទៅបន្តសុពលភាពថ្មី បើមានកូនអាយុចាប់ពី១៥ឆ្នាំឡើងឲ្យទៅធ្វើអត្តសញ្ញាណប័ណ្ណថ្មីនៅអធិការដ្ឋាននគរបាលក្រុងខេមរភូមិន្ទ ។
អ្នកចូលរួម : ប្រជាពលរដ្ឋចូលរួមចំនួន៣៩នាក់/ស្រី២៧នាក់ ប៉ុស្តិ៍នគរបាលដងទង់ ក្រុមប្រឹក្សាសង្កាត់ មេភូមិ អនុភូមិ ជំនួយការភូមិ និងប្រជាការពារ ។
នៅវេលាម៉ោង៩:១០នាទីព្រឹក ថ្ងៃសុក្រ ១៤រោច ខែកត្តិក ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨
ត្រូវនឹងថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២៤
ថ្ងៃនេះ ជាថ្ងៃកោរ
November 29, 2024
#ប្រភពពីរដ្ឋបាលក្រុងខេមរភូមិន្ទ#