លោក ហាក់ ឡេង អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង និងជាប្រធានលេខាធិការដ្ឋានក្រុមប្រឹក្សាប្រឡងប្រណាំងអនុវត្តគោលនយោបាយភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព នៃរដ្ឋបាលខេត្ត បានអញ្ជើញដឹកនាំកិច្ចប្រជុំ ដើម្បីពិនិត្យសេចក្តីព្រាងរបាយការណ៍ លទ្ធផលការងារក្រុមប្រឹក្សាប្រឡងប្រណាំងអនុវត្តគោលនយោបាយភូមិ ឃុំ សង្កាត់មានសុវត្ថិភាពខេត្តកោះកុង ប្រចាំខែវិច្ឆិកា និងទិសដៅការងារសម្រាប់ខែធ្នូ ឆ្នាំ២០២៤។
ជាលទ្ធផល ដោយមានការចូលរួមយោបល់យ៉ាងផុលផុសពី មន្ទីរ អង្គភាព អាជ្ញាធរពាក់ព័ន្ធ និងតំណាងរដ្ឋបាលក្រុង ស្រុក បានពិនិត្យ ផ្តល់យោបល់ និងកែសម្រួលខ្លឹមសារនៃរបាយការណ៍បានយ៉ាងល្អប្រសើរ។
ថ្ងៃសុក្រ ១៤រោច ខែកត្តិក ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២៤