នៅវេលាម៉ោង៨:០០នាទីព្រឹក លោក អុឹង គី ជំទប់ទី១ឃុំកោះកាពិ បានដឹកនាំរៀបចំប្រារព្ធ អបអរសាទរ ទិវាអនាម័យបរិស្ថានជាតិ២៣ វិច្ឆិកា ២០២៤ និងធ្វើសកម្មភាព ប្រមូលសំរាម សម្អាតអនាម័យបរិស្ថានតាមដងផ្លូវ ។
-សមាសភាពចូលរួមមាន៖
ក្រុមប្រឹក្សាឃុំ ព្រះសង្ឃ មេភូមិ សមាជិកភូមិ ប្រជាការពារភូមិ កម្លាំងប៉ុស្ដិ៍នគរបាលរដ្ឋបាលឃុំ កម្លាំងប៉ុស្ដិ៍នគរបាលការពារព្រំដែនទឹកចំនុចឡាំដាំ មន្ដ្រីឧទ្យានុរក្សកោះកាពិ ប្រធាន អនុប្រធាន និងសមាជិកសហគមន៍តំបន់ការពារធម្មជាតិកោះកាពិ លោកគ្រូអ្នកគ្រូ សិស្សានុសិស្ស បឋមសិក្សាឡាដាំ និងប្រជាពលរដ្ឋភូមិ១ (ឡាំដាំ) សរុបចំនួន ១០៣ នាក់ ស្រី ៤៥នាក់ ។
អត្ថបទ : លឹម ឧត្តម
ថ្ងៃសៅរ៍ ៨ រោច ខែកត្តិក ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨
ត្រូវនឹងថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២៤