លោក ក្រូច បូរីសីហា អភិបាល នៃគណៈអភិបាលស្រុកបូទុមសាគរ បានអញ្ជើញជាអធិបតីក្នុងពិធីសំណេះសំណាល និងផ្សព្វផ្សាយអំពីអនាម័យបរិស្ថានជាមួយប្រជាពលរដ្ឋដែលមានលំនៅឋានតាមបណ្ដោយដងព្រែកអណ្ដូងទឹក ស្រុកបូទុមសាគរ ខេត្តកោះកុង ក្នុងការរក្សាទុកដាក់កាកសំណល់ សំរាមឱ្យមាន របៀបត្រឹមត្រូវ និងមានអនាម័យ ជាការចូលរួមសហការដ៏ធំមួយចំណែកជាមួយអាជ្ញាធរ និង អ្នកប្រមូលសំរាម ដើម្បីភូមិយើង សហគមន៍យើង មានអនាន័យល្អ បរិស្ថាន ស្អាត មានសណ្តាប់ធ្នាប់ល្អ។ នៅពេលបងប្អូន មិនបានវេចខ្ចប់ ទុកដាក់សំរាមឱ្យបានត្រឹមត្រូវ ទេនោះនឹងខូចសណ្តាប់ធ្នាប់បរិស្ថាន មិនល្អមើល មិនគួររស់នៅ ពេលដែរ គំនរសំរាម រាយប៉ាយ ក្លិនស្អុយព្រោះតែមិនបានវេចខ្ចប់បិទ ជិត ហៀរទឹកស្អុយជាដើម ជាពិសេសការបោះសំរាមចូលទៅសមុទ្រ សូមចូលរួមរៀបចំទុកដាក់សំណល់ និងញ៉ែកឱ្យបានត្រឹមត្រូវ គិតគួរដល់សំរាមដែលអាចកែច្នៃប្រើប្រាស់ឡើងវិញ និងសំរាមដែលចាក់ចោល គួរទុកដាក់នៅក្នុងធុង និងទីលានឱ្យបានត្រឹមត្រូវ ព្រោះសំណល់ទាំងនេះបានបំពុលទៅដល់មិនត្រឹមតែមនុស្សយើង ប៉ុន្តែបំពុលទាំងធម្មជាតិ និងជីវចម្រុះនៅលើគោក និងក្នុងទឹកផងដែរ។ក្រោយពិធីសំណេះសំណាលរួមមកលោកអភិបាលស្រុកបានចែកធុងដាក់សំរាមម្នាក់មួយៗដល់ប្រជាពលរដ្ឋដែលមានលំនៅឋានតាមបណ្ដោយដងព្រែកអណ្ដូងទឹកផងដែរ។ ក្នុងពិធីនេះមានការចូលរួមពី លោក នៃ ព្រហស្បតិ៍សារិទ្ធ ប្រធានការិយាល័យគាំពារបរិស្ថាន តំណាងមន្ទីរបរិស្ថានខេត្ត លោកអភិបាលរងស្រុក លោកនាយករដ្ឋបាលសាលាស្រុក ឧទ្យាជាតិបូទុមសាគរ អាជ្ញាធរឃុំ ភូមិ និងបងប្អូនប្រជាពលរដ្ឋចំនួនប្រមាណ៦០នាក់ នៅសាលប្រជុំ(ក)សាលាស្រុកបូទុមសាគរ
ប្រភព:រដ្ឋបាលស្រុកបូទុមសាគរ
=================
ថ្ងៃព្រហស្បតិ៍ ៦រោច ខែកត្តិក ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៤ វេលាម៉ោង៨:០០នាទីព្រឹក