លោក ជូ សេរីយ៉ា អនុប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្តកោះកុង បានដឹកនាំកិច្ចប្រជុំបច្ចេកទេស ជាមួយគណ:កម្មការវាយតម្លៃ ដាក់ពិន្ទុជ្រើសរើសបេក្ខជនជ័យលាភី ការប្រកួតប្រជែង តែងនិពន្ឋ និងស្មូតកំណាព្យ។ ក្នុងនោះសមាសភាពគណ:កម្មការចូលរួមមាន៖ មន្ទីរអប់រំ ខេត្តកោះកុង និងមន្ទីរវប្បធម៌ វិចិត្រសិល្បៈខេត្តកោះកុង។ គួរបញ្ជាក់ផងដែរថា ការប្រឡងប្រជែងកម្មវិធីខាងលើនេះ និងឈានមកដល់នៅថ្ងៃស្អែក ថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៤ នេះ។
ថ្ងៃសុក្រ ១១ រោច ខែស្រាពណ៍ ឆ្នាំរោងឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២៤
August 30, 2024
អត្ថបទដោយ៖ ឡុច ភារុន