រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

លោក ម៉េង តិច អនុប្រធានមន្ទីរបរិស្ថានខេត្តកោះកុង បានដឹកនាំមន្ត្រីនៃមន្ទីរបរិស្ថាន ចុះធ្វើយុទ្ធនាការ «ថ្ងៃនេះ ខ្ញុំមិនប្រើថង់ប្លាស្ទិកទេ» និង «កម្ពុជាស្អាត ខ្មែរធ្វើបាន» នៅសាលាអនុវិទ្យាល័យ ដងទង់ ក្នុងក្រុងខេមរភូមិន្ទ

ថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៤ ក្រុមការងារនៃមន្ទីរបរិស្ថានខេត្តកោះកុង ដែលដឹកនាំដោយលោក ម៉េង តិច អនុប្រធានមន្ទីរទទួលបន្ទុក បានចុះធ្វើយុទ្ធនាការ «ថ្ងៃនេះ ខ្ញុំមិនប្រើថង់ប្លាស្ទិកទេ» និង «កម្ពុជាស្អាត ខ្មែរធ្វើបាន» ព្រមទាំងបានធ្វើពិធីដាំកូនឈើនៅសាលាអនុវិទ្យាល័យដងទង់ ដែលស្ថិតនៅភូមិ៤ សង្កាត់ដងទង់ ក្រុងខេមរភូមិន្ទ ខេត្តកោះកុង ។

ដែលមានការចូលរួមពី

- មន្ត្រីនៃមន្ទីរបរិស្ថានខេត្តកោះកុង

- លោកគ្រូ-អ្នកគ្រូ

- និងសិស្សានុសិស្សសរុប ១៨៤នាក់ (ស្រី ៩៧នាក់) ឆ្លៀតក្នុងឱកាសនេះ ក្រុមការងារក៏បានប្រគល់ poster និងសៀវភៅអប់រំអំពីបរិស្ថានជូនដល់សាលាខាងលើផងដែរ ។

អត្ថបទទាក់ទង