នៅព្រឹក ថ្ងៃអង្គារ ៨ រោច ខែស្រាពណ៍ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៤ លោកវេជ្ជបណ្ឌិត ហៃ ឡៃសុន ប្រធានមន្ទីរពេទ្យបង្អែកខេត្តកោះកុង ថ្នាក់ដឹកនាំមន្ទីរពេទ្យ និងថ្នាក់ដឹកនាំផ្នែកចូលរួមក្នុងកិច្ចប្រជុំស្តីអំពី ការចែករំលែកបទពិសោធន៍ក្នុងការដឹកនាំនិងរៀបចំបង្កើតគណៈកម្មការ អនុគណៈកម្មការ ឬក្រុមការងារផ្សេងៗនៅក្នុងមន្ទីរពេទ្យ ទៅតាមគោលការណែនាំសំណុំសកម្មភាពបង្គ្រប់ (CPA guideline ) តាមប្រព័ន្ធវីដេអូ Zoom ដែលរៀបចំដោយក្រសួងសុខាភិបាល ។ ក្នុងពេលនោះដែរលោកប្រធានមន្ទីរពេទ្យបានធ្វើបទបង្ហាញដល់អង្គប្រជុំ ស្តីអំពី ការចែករំលែកបទពិសោធន៍ក្នុង ការដឹកនាំ និងការរៀបចំបង្កើតគណៈកម្មការ អនុគណៈកម្មការ ឬក្រុមការងារផ្សេងៗ និងការអនុវត្តការងារនៃគណៈកម្មការ និងក្រុមការងារនីមួយៗនៅក្នុងមន្ទីរពេទ្យ ទៅតាមគោលការណែនាំសំណុំសកម្មភាពបង្គ្រប់(CPA guideline )
ថ្ងៃអង្គារ ៨ រោច ខែស្រាពណ៍ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៤។