ថ្ងៃចន្ទ ៧ រោច ខែស្រាពណ៍ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៤។
នៅព្រឹកថ្ងៃចន្ទ ៧ រោច ខែស្រាពណ៍ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៤
លោកស្រី CHENG Chou Yin តំណាងមូលនិធិនៃសាធារណៈរដ្ឋប្រជាមានិតចិន (Beijing Ling Feng Foundation, The People's of China) បានឧបត្ថម្ភ និងប្រគល់ម៉ាស៊ីនអេកូសាស្ត្រចល័ត (Portable ultrasound machine) ចំនួន ១គ្រឿង និងម៉ាស៊ីនវាស់ចង្វាក់បេះដូង (EKG machine) ចំនួន ១គ្រឿងដល់មន្ទីរពេទ្យបង្អែកខេត្តកោះកុង តាមរយៈការចូលរួមកៀរគរពីឯកឧត្ដមនាយឧត្ដមសេនីយ៍ យន្ត មីន រដ្ឋលេខាធិការក្រសួងការពារ ជាតិ។ ឧបករណ៍ បរក្ខារិពេទ្យទាំងនេះផ្ដល់អត្ថប្រយោជន៍យ៉ាងខ្លាំងដល់ក្រុមគ្រូពេទ្យ ក្នុងការធ្វើរោគវិនិច្ឆ័យជំងឺ និងចូលរួមចំណែកបង្កើនគុណភាពនៃការថែទាំ ព្យាបាលជូនប្រជាជនឱ្យកាន់ប្រសើរឡើងថែមទៀត។ សមិទ្ធិផលនេះកើតឡើងដោយសារការទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការណ៍ល្អរវាងប្រទេសទាំងពីរកម្ពុជា-ចិន ជាពិសេសដោយសារការចូលរួមកៀរគរ និងទំនាក់ទំនងល្អពីឯកឧត្តមនាយឧត្តមសេនីយ៍ យន្ត មីន រដ្ឋលេខាធិការក្រសួងការពារជាតិ ថ្នាក់ដឹកនាំនៃរដ្ឋបាលខេត្ត ថ្នាក់ដឹកនាំមន្ទីរសុខាភិបាលខេត្ត និងមន្ទីរពេទ្យបង្អែកខេត្ត ។