នៅព្រឹកថ្ងៃពុធ ២ រោច ខែស្រាពណ៍ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៤។
នៅព្រឹកថ្ងៃពុធ ២ រោច ខែស្រាពណ៍ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៤
គណៈកម្មការវាយតម្លៃថ្នាក់ជាតិស្ដីអំពី "មន្ទីរពេទ្យគំរូលើកកម្ពស់ការបំបៅកូនដោយទឹកដោះម្តាយ" បានចុះវាយតម្លៃចុងគ្រា នៅមន្ទីរពេទ្យបង្អែកខេត្តកោះកុង ទៅតាមសូចករនៃឧបករណ៍វាយតម្លៃដែលបានកំណត់។ ឆ្លងតាមការវាយតម្លៃដោយមានពិនិត្យផ្ទាល់ អង្កេតតាមដាន និងការសម្ភាសន៍ ទាំងមន្ត្រីឆ្មបដែលជាអ្នកអនុវត្តផ្ទាល់ និងស្ត្រីដែលមកសម្រាលកូនដោយធម្មជាតិ និងស្ត្រីសម្រាលកូនដោយវះកាត់ យ៉ាងច្បាស់លាស់ និងសុក្រិតភាព រហូតមកដល់រសៀលថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៤នេះ គណៈកម្មការវាយតម្លៃបានប្រកាសលទ្ធផល ដោយមន្ទីរពេទ្យបង្អែកខេត្តកោះកុង បានជាប់ជា "មន្ទីរពេទ្យគំរូលើកកម្ពស់ការបំបៅកូនដោយទឹកដោះម្តាយ" ។ នេះជាភាពជោគជ័យមួយទៀតរបស់មន្ទីរពេទ្យបង្អែកខេត្តកោះកុង ដែលអាចសម្រេចបានទៅតាមបេសកកម្មរបស់មន្ទីរពេទ្យ ដោយសារការខិតខំប្រឹងប្រែងរបស់ថ្នាក់នាំ និងមន្ត្រីទាំងអស់ ជាពិសេសផ្នែកដែលអនុវត្តផ្ទាល់។