លោក ង៉ែត ឡឹង ប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្ត បានដឹកនាំ លោក លោកស្រី មន្ត្រីក្រោមឱវាទមន្ទីរអប់រំ យុវជន និងកីឡាខេត្ត ព្រមទាំងលោកគ្រូ-អ្នកគ្រូ នៅតាមគ្រឹះស្ថានសិក្សាទាំងអស់ទូទាំងក្រុងខេមរភូមិន្ទ ចូលរួមកម្មវិធីសំណេះសំណេះ សាកសួរសុខទុក្ខ និងជម្រាបជូនបន្ថែមនូវគម្រោងកិច្ចសហប្រតិបត្តិការតំបន់ត្រីកោណអភិវឌ្ឍន៍ CLV-DTA ក្រោមអធិបតីភាពលោកជំទាវ មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្តកោះកុង ដោយមានសមាសភាពចូលរួមសរុបប្រមាណ៣៣៤នាក់ ស្រី១៤០ នាក់ នៅសាលសហសិក្សាវិទ្យាល័យចំណេះទូទៅ និងបច្ចេកទេសតេជោសែន កោះកុង។
ថ្ងៃចន្ទ ១៥កើត ខែស្រាពណ៍ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨
ត្រូវនឹងថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៤
អត្ថបទដោយ៖ ឡុច ភារុន