លោក ជូ សេរីយា អនុប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្តកោះកុង បានដឹកនាំក្រុមការងារការិយាល័យមធ្យមសិក្សាចំណេះទូទៅ លោកប្រធានការិយាល័យអធិការកិច្ច លោកប្រធានការិយាល័យ អយក.នៃរដ្ឋបាលស្រុកបូទុមសាគរ លោកនាយកវិទ្យាល័យបូទុមសាគរ និងលោកនាយកវិទ្យាល័យឫស្សីជ្រុំ ចូលរួមសិក្ខាសាលាបណ្ដុះបណ្ដាលថ្នាក់តំបន់ស្ដីពី ការអនុវត្តសាលាមធ្យមសិក្សាចំណេះទូទៅសាធារណៈគំរូ ក្រោមអធិបតីភាព ឯកឧត្ដម ហ៊ាង ស៊ីណេ អនុរដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា ដោយមានការអញ្ជើញចូលរួមថ្នាក់ដឹកនាំមន្ទីរ អយក. និងក្រុមការងារមកពីខេត្តចំនួន៤ផ្សេងទៀតស្ថិតក្នុងតំបន់២(កំពត ព្រះសីហនុ កែប និងតាកែវ) នៅមន្ទីរអប់រំ យុវជន និងកីឡាខេត្តកំពត។
ថ្ងៃចន្ទ ១៥កើត ខែស្រាពណ៍ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨
ត្រូវនឹងថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៤
អត្ថបទដោយ៖ ឡុច ភារុន