លោក ខៀវ ផន អនុប្រធានមន្ទីរអប់រំ យុវជន និងកីឡា ខេត្តកោះកុង បានអញ្ជើញចូលរួម ក្នុងវគ្គបណ្ដុះបណ្ដាល និងផ្សព្វផ្សាយច្បាប់ជាមូលដ្ឋានក្នុងវិស័យរដ្ឋប្បវេណី និងព្រហ្មទណ្ឌ និងវិជ្ជាជីវៈមេធាវី-សេវាការពារក្តីជូនជនក្រីក្រដោយមិនយកកម្រៃ"តាមគម្រោងមេធាវីដល់មូលដ្ឋាន"។ក្រោមអធិបតីភាពលោក ជំទាវ មិថុនា ភូថង អភិបាលនៃគណៈអភិបាលខេត្តកោះកុង និងលោកកេត ចាន់មុន្នី សមាជិកក្រុមប្រឹក្សា គណៈមេធាវី នៃព្រះរាជាណាចក្រកម្ពុជា។កម្មវិធីប្រព្រឹត្តទៅនៅសាលមហោស្រពខេត្តកោះកុង។
ថ្ងៃចន្ទ ១៥កើត ខែស្រាពណ៍ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨
ត្រូវនឹងថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៤
អត្ថបទដោយ៖ ឡុច ភារុន