រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

លោកវេជ្ជបណ្ឌិត ម៉ក់ គឹមលី អនុប្រធានមន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តកោះកុង ដឹកនាំមន្ត្រីពាក់ព័ន្ធក្រោមឱវាទ ចូលរួមកិច្ចប្រជុំជាមួយភាគីពាក់ព័ន្ធដែលអនុវត្តន៍គម្រោងជំនួយឥតសំណងរបស់មូលនិធិសកលសម្រាប់កម្មវិធីអេដស៍ របេង និងគ្រុនចាញ់ នៅថ្ងៃព្រហស្បតិ៍ ទី៩ ខែឧសភា ឆ្នាំ២០២៤ នៅវេលាម៉ោង២រសៀលនៅសាលប្រជុំមន្ទីរសុខាភិបាលខេត្តកោះកុង

លោកវេជ្ជបណ្ឌិត ម៉ក់ គឹមលី អនុប្រធានមន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តកោះកុង ដឹកនាំមន្ត្រីពាក់ព័ន្ធក្រោមឱវាទ ចូលរួមកិច្ចប្រជុំជាមួយភាគីពាក់ព័ន្ធដែលអនុវត្តន៍គម្រោងជំនួយឥតសំណងរបស់មូលនិធិសកលសម្រាប់កម្មវិធីអេដស៍ របេង និងគ្រុនចាញ់ នៅថ្ងៃព្រហស្បតិ៍ ទី៩ ខែឧសភា ឆ្នាំ២០២៤ នៅវេលាម៉ោង២រសៀលនៅសាលប្រជុំមន្ទីរសុខាភិបាលខេត្តកោះកុង។

នៅពេលព្រឹកថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២៤ សមាជិកតំណាងអ្នកជំងឺរបេងនិងអ្នកជំងឺគ្រុនចាញ់បានជួបប្រជុំដាច់ដោយឡែក ពីគ្នាជាមួយអ្នកបានព្យាបាលជំងឺរបេង/អ្នកកំពុងព្យាបាល និងអ្នកទ្រទ្រង់សុខភាពភូមិ (សរុបប្រហែល២០នាក់) នៅមណ្ឌលសុខភាពស្មាច់មានជ័យ និងជួបប្រជុំ ជាមួយអ្នកស្ម័គ្រចិត្តភូមិព្យាបាលជំងឺគ្រុនចាញ់ (VMWs)/អ្នកព្យាបាលគ្រុនចាញ់ចល័ត (MMWs) (ប្រហែល២០នាក់) នៅមណ្ឌលសុខភាពឬស្សីជ្រុំ។ សម្រាប់ ក្រុមប្រឈមមុខខ្ពស់(Key Affected Population-KP) សមាជិកCCC បានជួបប្រជុំជាមួយសមាជិកបណ្តាញសហគមន៍រៀងៗខ្លួន។

គោលបំណងៈ ប្រជុំជាមួយភាគីពាក់ព័ន្ធ (អាជ្ញាធរពាក់ព័ន្ធក្នុងតំបន់ អង្គការមិនមែនរដ្ឋាភិបាលនានា ក្រុមសង្គមស៊ីវិលជនរងគ្រោះ និងប្រជាជនសហគមន៍) ដើម្បីប្រមូលព័ត៌មានពាក់ព័ន្ធនានាទាក់ទងនឹង ស្ថាប័ន និង ឧបសគ្គ/បញ្ហានានាក្នុងការអនុវត្តគម្រោងជំនួយឥតសំណងរបស់មូលនិធិសកល និងកម្មវិធី ជំនួយដទៃទៀត។

ថ្ងៃព្រហស្បតិ៍ ២ កើត ខែពិសាខ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២៤
May 9, 2024

អត្ថបទទាក់ទង