មន្ទីរវប្បធម៌និងវិចិត្រសិល្បៈខេត្តកោះកុង បានបើកកិច្ចប្រជុំបូករសរុបលទ្ធផលការងារប្រចាំខែកុម្ភៈ និងលើកទិសដៅការងារ ខែមីនា ឆ្នាំ២០២៤ ដែលដឹកនាំអង្គប្រជុំដោយ លោកស្រី សម្បូរ សុភា ប្រធានមន្ទីរវប្បធម៌និងវិចិត្រសិល្បៈ ខេត្តកោះកុង និងមានការចូលរួមពី លោកស្រីអនុប្រធានមន្ទីរ ប្រធាន អនុប្រធានការិយល័យជំនាញទាំង៧ មន្ត្រីរាជការ និងមន្ត្រីជាប់កិច្ចសន្យា សរុបចំនួន ១៩នាក់។
ក្នុងពេលជាមួយគ្នាដែរ អង្គប្រជុំក៏បានពិភាក្សាត្រៀមរៀបចំទិវាវប្បធម៌ជាតិ ៣មីនា លើកទី២៦ ឆ្នាំ២០២៤ ដែលមន្ទីរ និងសុំសហការជាមួយរដ្ឋបាលខេត្តកោះកុង ប្រារព្ធធ្វើនៅក្នុងសប្តាហ៍ទី៣ ខែមីនា ខាងមុខនេះ។
ថ្ងៃពុធ ១១រោច ខែមាឃ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី០៦ ខែមីនា ឆ្នាំ២០២៤ ៕