លោកស្រី ស៊ិន ចរិយា អភិបាលរងក្រុង និងជាសមាជិកគណៈកម្មាធិការសហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តកោះកុង និងជាអនុប្រធាន ស.ស.យ.ក. ក្រុងខេមរភូមិន្ទ បានដឹកនាំលេខាធិការដ្ឋាន និងសមាជិក ស.ស.យ.ក. ខេត្ត ចំនួន ៣០នាក់ ស្រី ១៧នាក់ សហការជាមួយអាជ្ញាធរភូមិ១ អជ្ញាធរសង្កាត់ស្មាច់មានជ័យ ក្រុមហ៊ុនប្រមូលសំរាម និងប្រជាពលរដ្ឋដែលរស់នៅក្នុងភូមិ១ ចុះផ្សព្វផ្សាយតាមខ្នងផ្ទះពីបញ្ហាបរិស្ថាន ការវិចខ្ចប់ និងការបែកចែកប្រភេទសំរាមទៅតាមប្រភេទនីមួយៗ នៅភូមិ១ សង្កាត់ស្មាច់មានជ័យ ក្រុងខេមរភូមិន្ទ ខេត្តកោះកុង។
សូមចូលរួមសំអាត និងថែរក្សាបរិស្ថាន ដើម្បីសុខភាព សោភ័ណ្ឌភាព ទេសចរណ៍ នៅខេត្តកោះកុង។
ថ្ងៃព្រហស្បតិ៍ ១៤រោច ខែស្រាពណ៏ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៣។
#ប្រភពពីរដ្ឋបាលក្រុងខេមរភូមិន្ទ#



















