/ / /

រដ្ឋបាលក្រុងខេមរភូមិន្ទ សូមគោរពជូន ឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពដ៏ខ្ពង់ខ្ពស់!

រដ្ឋបាលក្រុងខេមរភូមិន្ទ សូមគោរពជូន ឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពដ៏ខ្ពង់ខ្ពស់!

យើងខ្ញុំទាំងអស់គ្នាជាក្រុមប្រឹក្សា គណៈអភិបាលក្រុង មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស ព្រមទាំងប្រជាពលរដ្ឋក្នុងក្រុងខេមរភូមិន្ទ ខេត្តកោះកុង មានសេចក្តីសោមនស្សរីករាយ ក្រៃលែង និងសូមអបអរសាទរដោយស្មោះជាមួយនឹងក្តីមោទនបំផុតជូនចំពោះ ឯកឧត្តមកិត្តិទេសាភិបាល បណ្ឌិត ហ៊ុន ម៉ាណែត ដែលត្រូវបានរដ្ឋសភា នីតិកាលទី៧ បោះឆ្នោតផ្តល់សេចក្តីទុកចិត្ត ជានាយក រដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នីតិកាលទី៧ នៃរដ្ឋសភា ។
ការទទួលបានតំណែងជាប្រមុខដឹកនាំ នៃស្ថាប័ននីតិប្រតិបត្តិដ៏ឧត្តុង្គឧត្តមនេះ ពិតជាស័ក្តិសមបំផុត ចំពោះ ឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត ដែលជាអគ្គមគ្គុទ្ទេសក៍វ័យក្មេងដ៏ឆ្នើមមួយរូប និងជាបញ្ញវន្តខ្មែរពោពេញដោយសមត្ថភាព ទេពកោសល្យ គុណធម៌ សីលធម៌ សុជីវធម៌ និងមនសិកាស្នេហា ជាតិ ក្នុងប្រតិបត្តិតាមគម្លងមាគ៌ាដ៏ប្រពៃ និងមរតកនយោបាយដ៏ថ្លៃថ្លាបំផុតរបស់ សម្ដេចអគ្គមហា សេនាបតីតេជោ ហ៊ុន សែន ដើម្បីបន្តបេសកកម្ម បម្រើជាតិ ប្រជាជន ការពារអធិបតេយ្យភាព បូរណភាពទឹកដី សន្តិភាព និងស្ថិរភាព លើកកម្ពស់កិត្យានុភាពជាតិ ព្រមទាំងដឹកនាំអភិវឌ្ឍមាតុភូមិកម្ពុជាឱ្យ កាន់តែមានការរីកចម្រើនលើគ្រប់វិស័យ។
ឆ្លៀតក្នុងឱកាសដ៏វិសេសវិសាលថ្លៃថ្លានេះ យើងខ្ញុំទាំងអស់គ្នា សូមបួងសួងដល់វត្ថុស័ក្តិសិទ្ធិទាំងឡាយ ក្នុងលោកគុណបុណ្យព្រះរតនត្រ័យ សូមប្រសិទ្ធពរជ័យបវរសួស្តី សិរីមង្គល វិបុលសុខ មហាប្រសើរគ្រប់ ប្រការជូនចំពោះ ឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត នាយករដ្ឋមន្ត្រី សូមជួបប្រទះនូវពុទ្ធពរ ទាំងបួនប្រការ គឺអាយុ វណ្ណៈ សុខៈ និងពលៈ កុំបីឃ្លៀងឃ្លាតឡើយ។

#ប្រភពពីរដ្ឋបាលក្រុងខេមរភូមិន្ទ#

អត្ថបទផ្សេងទៀត

  • រដ្ឋបាលស្រុកស្រែអំបិល/
    24/05/2026

  • រដ្ឋបាលស្រុកថ្មបាំង/
    24/05/2026

    លោកស្រី ទួត ហាទីម៉ា អភិបាល នៃគណៈអភិបាលស្រុក និងមន្រ្ដីស្រុកថ្មបាំង អញ្ជើញចូលរួមកម្មវិធីរត់ប្រណាំងកម្សាន្ត រយៈចម្ងាយ ៤,៧គីឡូម៉ែត្រ និង ៧គីឡូម៉ែត្រ ដើម្បីអបអរសាទរ ពិធីសម្ពោធស្តូបអនុស្សាវរីយ៍នយោបាយឈ្នះ ឈ្នះ កោះកុង

  • ហេង គីមឆន/
    24/05/2026

    លោក ទុំ នី អភិបាលរង នៃគណៈអភិបាលស្រុកថ្មបាំង បរិច្ចាគថវិកាចំនួន ៨ម៉ឺនរៀល ជូនសាខាកាកបាទក្រហមកម្ពុជាខេត្តកោះកុង ដើម្បីអបអរទិវា ៨ ឧសភា ២០២៦

  • ហេង គីមឆន/
    24/05/2026

    លោក ង៉ែត ឡឹង សមាជិកគណៈកម្មាធិការសាខា បរិច្ចាគថវិកាចំនួន ១លានរៀល ជូនសាខាកាកបាទក្រហមកម្ពុជាខេត្តកោះកុង ដើម្បីអបអរទិវា ៨ ឧសភា ២០២៦

  • ហេង គីមឆន/
    24/05/2026

    លោក ទេព វិស្កុល អនុប្រធានកិត្តិយសសាខា បរិច្ចាគថវិកាចំនួន ៥០ម៉ឺនរៀល ជូនសាខាកាកបាទក្រហមកម្ពុជាខេត្តកោះកុង ដើម្បីអបអរទិវា ៨ ឧសភា ២០២៦

  • ហេង គីមឆន/
    24/05/2026

    លោក សៅ សុគន្ធវារី អនុប្រធានកិត្តិយសសាខា បរិច្ចាគថវិកាចំនួន ២០ម៉ឺនរៀល ជូនសាខាកាកបាទក្រហមកម្ពុជាខេត្តកោះកុង ដើម្បីអបអរទិវា ៨ ឧសភា ២០២៦