ថ្ងៃពុធ ៧កើត ខែស្រាពណ៍ ឆ្នាំថោះ បញ្ចស័ក ព.ស២៥៦៧ ត្រូវនឹងថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២៣ វេលាម៉ោង ០៨:៣០ នាទីព្រឹក លោកស្រី ផឹង ពិសី ចៅសង្កាត់ស្មាច់មានជ័យ សមាជិកក្រុមប្រឹក្សាសង្កាត់ និងលោក លោកស្រីមេភូមិទាំង៥ភូមិ បានអញ្ជើញចុះចែកប័ណ្ណសមធម៌ ជូនដល់គ្រួសារក្រីក្រតាមភូមិបានសរុបចំនួន ៤០ គ្រួសារក្នុងមូលដ្ឋានសង្កាត់។
#ប្រភពពីរដ្ឋបាលក្រុងខេមរភូមិន្ទ #