ថ្ងៃពុធ ៧កើត ខែស្រាពណ៍ ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹង ថ្ងៃទី ២៣ ខែ សីហា ឆ្នាំ ២០២៣ វេលាម៉ោង ០៨:៣០នាទីព្រឹក រដ្ឋបាលសង្កាត់ស្ទឹងវែងបានរៀបចំកិច្ចប្រជុំគណ:កម្មាធិការទទួលបន្ទុកកិច្ចការនារី និងកុមារសង្កាត់(គកនក) ប្រចាំខែ សីហា ឆ្នាំ ២០២៣ ដឹកនាំដោយ លោក ប៉ាល់ កែប អនុប្រធានគណ:កម្មាធិការ។
កិច្ចប្រជុំនេះបានដំណើរការតាមរបៀបវារៈដូចខាងក្រោមៈ
១.ពិនិត្យ និងពិភាក្សា លើសេចក្ដីព្រាង កំណត់ហេតុប្រជុំប្រចាំខែ កក្កដា
២.រាយការណ៍ និងពិភាក្សាអំពីផ្នែកសេវាកម្មសុខភាព
៣. រាយការណ៍ និងពិភាក្សាអំពីផ្នែកអប់រំ
៤.រាយការណ៍អំពី ការចេញសំបុត្រ អត្រានុកូលដ្ឋានគ្រប់ប្រភេទ
៥. រាយការណ៍ និងពិភាក្សាអំពីបញ្ហាចម្បងៗពាក់ព័ន្ធនឹងការងារស្រ្ដី និងកុមារនៅក្មុងសង្កាត់
៦. រាយការណ៍ និងពិភាក្សាអំពីបញ្ហាសន្តិសុខនិងសណ្ដាប់ធ្នាប់នៅក្នុងសង្កាត់
៧.រាយការណ៍ អំពីការប្រើប្រាស់ថវិការបស់គណៈកម្មាធិការទទួលបន្ទុកកិច្ចការនារីនិងកុមារ
៨.រាយការណ៍ និងពិភាក្សាពីការចុះកំណត់អត្តសញ្ញាណកម្មគ្រួសារក្រីក្រ
៩.រាយការណ៍ អំពីការងារគម្រោងអាហារូបត្ថម្ភនៅកម្ពុជា សង្កាត់ស្ទឹងវែង ទាំពីរភូមិ
១០.ផ្សេងៗ ។
#ប្រភពពីរដ្ឋបាលក្រុងខេមរភូមិន្ទ#





