ថ្ងៃព្រហស្បតិ៍ ១ កើត ខែស្រាពណ៍ ឆ្នាំថោះ បញ្ជស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៣ វេលាម៉ោង ៨៖៣០ នាទីព្រឹក លោក ប្រាក់ វិចិត្រ អភិបាល នៃគណៈអភិបាលក្រុងខេមរភូមិន្ទ អញ្ជើញដឹកនាំកិច្ចប្រជុំគណៈអភិបាល ដើម្បីពិភាក្សាលើការងារគ្រប់គ្រងបុគ្គលិក នៃរចនាសម្ព័ន្ធរដ្ឋបាលក្រុងខេមរភូមិន្ទ ។ កិច្ចប្រជុំនេះបានអញ្ជើញចូលរួមមាន លោក លោកស្រី អភិបាលរង នៃគណៈអភិបាលក្រុង លោកស្រីនាយករដ្ឋបាលក្រុង និងលោកស្រី អនុប្រធានការិយាល័យធនធានមនុស្ស នៃរដ្ឋបាលក្រុងខេមរភូមិន្ទ។ កិច្ចប្រជុំប្រព្រឹត្តទៅនៅសាលប្រជុំសាលាក្រុងខេមរភូមិន្ទ ។
#ប្រភពពីរដ្ឋបាលក្រុងខេមរភូមិន្ទ #




