ថ្ងៃព្រហស្បតិ៍ ២រោច ខែទុតិយាសាឍឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី៣ ខែសីហា ឆ្នាំ២០២៣ វេលាម៉ោង ៨៖៣០ នាទីព្រឹក រដ្ឋបាលក្រុងខេមរភូមិន្ទ បានរៀបចំកិច្ចប្រជុំពង្រឹងការងារមួយចំនួនរបស់រដ្ឋបាលក្រុងខេមរភូមិន្ទ ក្រោមអធិបតីភាពលោក ប្រាក់ វិចិត្រ អភិបាល នៃគណៈអភិបាលក្រុងខេមរភូមិន្ទ ។ សមាសភាពអញ្ជើញចូលរួមមាន លោក លោកស្រីអភិបាលរងក្រុង និងលោកស្រីនាយក នាយករងរដ្ឋបាលក្រុង ។
កិច្ចប្រជុំបានរៀបចំធ្វើឡើងនៅសាលប្រជុំសាលា ក្រុងខេមរភូមិន្ទ ។
#ប្រភពពីរដ្ឋបាលក្រុងខេមរភូមិន្ទ#






