/ / /

រដ្ឋបាលក្រុងខេមរភូមិន្ទ បានបើកកិច្ចប្រជុំសាមញ្ញលើកទី៤៩ អាណត្តិទី០៣ របស់ក្រុមប្រឹក្សាក្រុង ក្រោមអធិបតីភាព លោក យូ មី ប្រធានក្រុមប្រឹក្សាក្រុងខេមរភូមិន្ទ

ថ្ងៃចន្ទ ១រោច ខែបឋមាសាឍ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ២៥៦៧ ត្រូវនឹងថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២៣ វេលាម៉ោង ៨:០០ នាទីព្រឹក រដ្ឋបាលក្រុងខេមរភូមិន្ទ បានបើកកិច្ចប្រជុំសាមញ្ញលើកទី៤៩ អាណត្តិទី០៣ របស់ក្រុមប្រឹក្សាក្រុង ក្រោមអធិបតីភាព លោក យូ មី ប្រធានក្រុមប្រឹក្សាក្រុងខេមរភូមិន្ទ ។
កិច្ចប្រជុំនេះបានដំណើរការតាមរបៀបវារ:ដូចខាងក្រោម៖

១/ ពិនិត្យ ពិភាក្សា និងអនុម័តសេចក្ដីព្រាងកំណត់ហេតុ នៃកិច្ចប្រជុំសាមញ្ញលើកទី៤៨ អាណត្តិទី៣ របស់ក្រុមប្រឹក្សាក្រុងខេមរភូមិន្ទ ។

២/ ពិនិត្យ ពិភាក្សា និងអនុម័តសេចក្ដីព្រាងរបាយការណ៍ ប្រចាំខែមិថុនា ឆ្នាំ២០២៣. របស់រដ្ឋបាលក្រុងខេមរភូមិន្ទ។

៣/ ពិនិត្យ ពិភាក្សា និងអនុម័តសេចក្តីព្រាងរបាយការណ៍ប្រចាំឆមាសទី១ ឆ្នាំ២០២៣ របស់រដ្ឋបាលក្រុងខេមរភូមិន្ទ។

៤/ ពិនិត្យ ពិភាក្សា និងអនុម័ត សេចក្តីព្រាងរបាយការណ៍វេទិកាផ្សព្វផ្សាយ និងពិគ្រោះ យោបល់
ជាមួយប្រជាពលរដ្ឋ របស់ក្រុមប្រឹក្សាក្រុងខេមរភូមិន្ទ។

៥/ ពិនិត្យ ពិភាក្សា និងអនុម័តសេចក្តីព្រាងប្រតិទិន នៃកិច្ចប្រជុំសាមញ្ញ ឆ្នាំទី៥ អាណត្តិទី៣ របស់ក្រុមប្រឹក្សាក្រុងខេមរភូមិន្ទ។

៦/ ពិនិត្យពិភាក្សា និងអនុម័តសេចក្តីព្រាងបោយការណ៍ស្តីពី ការអនុវត្តកិច្ចលទ្ធកម្មសាធារណៈ ប្រចាំត្រីមាសទី២ និងប្រចាំឆមាសទី១ ឆ្នាំ២០២៣ របស់រដ្ឋបាលក្រុងខេមរភូមិន្ទ។

៧/ ពិនិត្យពិភាក្សា និងអនុម័តសេចក្ដីព្រាងតារាងបែងចែកប្រាក់រង្វាន់លើកទឹកចិត្តដែលបានមក ពីការផ្តល់សេវារដ្ឋបាលសម្រាប់ឧបត្ថម្ភជូនមន្រ្តី បុគ្គលិក មន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្ត ក្រសួងមហាផ្ទៃ និង សង្កាត់ទាំង៣ សម្រាប់ខែ មិថុនា ឆ្នាំ២០២៣ ។

៨/ បញ្ហាផ្សេងៗ

កិច្ចប្រជុំបានរៀបចំធ្វើឡើងនៅសាលប្រជុំសាលា ក្រុងខេមរភូមិន្ទ ។

#ប្រភពពីរដ្ឋបាលក្រុងខេមរភូមិន្ទ#

    

អត្ថបទផ្សេងទៀត

  • រដ្ឋបាលស្រុកស្រែអំបិល/
    24/05/2026

  • រដ្ឋបាលស្រុកថ្មបាំង/
    24/05/2026

    លោកស្រី ទួត ហាទីម៉ា អភិបាល នៃគណៈអភិបាលស្រុក និងមន្រ្ដីស្រុកថ្មបាំង អញ្ជើញចូលរួមកម្មវិធីរត់ប្រណាំងកម្សាន្ត រយៈចម្ងាយ ៤,៧គីឡូម៉ែត្រ និង ៧គីឡូម៉ែត្រ ដើម្បីអបអរសាទរ ពិធីសម្ពោធស្តូបអនុស្សាវរីយ៍នយោបាយឈ្នះ ឈ្នះ កោះកុង

  • ហេង គីមឆន/
    24/05/2026

    លោក ទុំ នី អភិបាលរង នៃគណៈអភិបាលស្រុកថ្មបាំង បរិច្ចាគថវិកាចំនួន ៨ម៉ឺនរៀល ជូនសាខាកាកបាទក្រហមកម្ពុជាខេត្តកោះកុង ដើម្បីអបអរទិវា ៨ ឧសភា ២០២៦

  • ហេង គីមឆន/
    24/05/2026

    លោក ង៉ែត ឡឹង សមាជិកគណៈកម្មាធិការសាខា បរិច្ចាគថវិកាចំនួន ១លានរៀល ជូនសាខាកាកបាទក្រហមកម្ពុជាខេត្តកោះកុង ដើម្បីអបអរទិវា ៨ ឧសភា ២០២៦

  • ហេង គីមឆន/
    24/05/2026

    លោក ទេព វិស្កុល អនុប្រធានកិត្តិយសសាខា បរិច្ចាគថវិកាចំនួន ៥០ម៉ឺនរៀល ជូនសាខាកាកបាទក្រហមកម្ពុជាខេត្តកោះកុង ដើម្បីអបអរទិវា ៨ ឧសភា ២០២៦

  • ហេង គីមឆន/
    24/05/2026

    លោក សៅ សុគន្ធវារី អនុប្រធានកិត្តិយសសាខា បរិច្ចាគថវិកាចំនួន ២០ម៉ឺនរៀល ជូនសាខាកាកបាទក្រហមកម្ពុជាខេត្តកោះកុង ដើម្បីអបអរទិវា ៨ ឧសភា ២០២៦