ថ្ងៃព្រហស្បតិ៍ ៥កើត ខែបឋមាសាឍ ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹង ថ្ងៃទី២២ ខែមថុនា ឆ្នាំ២០២៣ វេលាម៉ោង ៨៖០០ នាទីព្រឹក ក្រុមប្រឹក្សាក្រុងខេមរភូមិន្ទ គណៈអភិបាលក្រុង នាយក នាយករងរដ្ឋបាលក្រុង ប្រធានអង្គភាព ប្រធាន អនុប្រធានការិយាល័យរដ្ឋបាលក្រុងខេមរភូមិន្ទ និងកងកម្លាំងប្រដាប់អាវុធទាំងបី បានចូលរួមវគ្គបណ្តុះបណ្តាលអំពីបែបបទនិងនីតិវិធីនៃការទទួល និងការសម្រុះសម្រួលដោះស្រាយ បណ្តឹងរបស់ការិយាល័យប្រជាពលរដ្ឋខេត្ត ជូនដល់រដ្ឋបាលក្រុង ស្រុក ។ ក្រោមអធិបតីភាពលោក យូ មី ប្រធានក្រុមប្រឹក្សាក្រុងខេមរភូមិន្ទ លោក ប្រាក់ វិចិត្រ អភិបាល នៃគណៈអភិបាលក្រុងខេមរភូមិន្ទ លោកស្រី ពិន សេរីវិចិត្រ អនុប្រធានការិយាល័យប្រជាពលរដ្ឋខេត្ត ។
កិច្ចប្រជុំនេះបានរៀបចំឡើងនៅសាលប្រជុំសាលាក្រុងខេមរភូមិន្ទ។
#ប្រភពពីរដ្ឋបាលក្រុងខេមរភូមិន្ទ#














