/ / /

គណៈកម្មាធិការពិគ្រោះយោបល់ស្ត្រី និងកុមារក្រុងខេមរភូមិន្ទ បានបើកកិច្ចប្រជុំសាមញ្ញប្រចាំខែឧសភា ឆ្នាំ២០២៣ ក្រោមអធិបតីភាព លោកជំទាវ ចេង វន្នី ប្រធានគណ:កម្មាធិការពិគ្រោះយោបល់ស្ត្រី និងកុមារខេត្តកោះកុង និង លោកស្រី នៅ សគន្ធី ប្រធានស្តីទីគណៈកម្មាធិការពិគ្រោះយោបល់ស្ត្រី និងកុមារក្រុងខេមរភូមិន្ទ

ថ្ងៃអង្គារ៍ ៤កើត ខែជេស្ឋ ឆ្នាំថោះ បញ្ចស័ក ពុទសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៣ វេលាម៉ោង ២:១៥នាទីរសៀល គណៈកម្មាធិការពិគ្រោះយោបល់ស្ត្រី និងកុមារក្រុងខេមរភូមិន្ទ បានបើកកិច្ចប្រជុំសាមញ្ញប្រចាំខែឧសភា ឆ្នាំ២០២៣ ក្រោមអធិបតីភាព លោកជំទាវ ចេង វន្នី ប្រធានគណ:កម្មាធិការពិគ្រោះយោបល់ស្ត្រី និងកុមារខេត្តកោះកុង និងលោកស្រី នៅ សគន្ធី ប្រធានស្តីទីគណៈកម្មាធិការ ពិគ្រោះយោបល់ស្ត្រី និងកុមារក្រុងខេមរភូមិន្ទ ។
សមាសភាពអញ្ចើញចូលរួមមានលោកជំទាវ កែវ នី អនុប្រធានគណ:កម្មាធិការពិគ្រោះយោបល់ស្ត្រី និងកុមារខេត្តកោះកុង និងសមាជិក សមាជិកា គ ក ស ក ក្រុងខេមរភូមិន្ទ សរុបប្រមាណ១៤រូប ។
កិច្ចប្រជុំនេះបានដំណើរការតាមរបៀបវារ:ដូចខាងក្រោម:
១/ចុះឈ្មោះអ្នកចូលរួម
២/មតិបើកកិច្ចប្រជុំ និងពិនិត្យកូរ៉ុម
៣/ពិនិត្យ និងអនុម័តសេចក្តីព្រាងកំណត់ហេតុកិច្ចប្រជុំប្រចាំខែ មេសា របស់ គ.ក.ស.ក ក្រុងខេមរភូមិន្ទ។
៤/រាយការណ៍ពីស្ថានភាពស្តី យុវវ័យ និងកុមារតាមវិស័យនានារបស់គ.ក.ស.ក ក្រុងខេមរភូមិន្ទ។
៥/ពិភាក្សាបញ្ហាផ្សេងៗ
៦/ផែនការបន្ទាប់សម្រាប់ខែ មិថុនា ឆ្នាំ២០២៣
៧/មតិបូកសរុប និងបិទអង្គប្រជុំ
កិច្ចប្រជុំបានរៀបចំធ្វើឡើងនៅសាលប្រជុំសាលា ក្រុងខេមរភូមិន្ទ ។

#ប្រភពពីរដ្ឋបាលក្រុងខេមរភូមិន្ទ#

អត្ថបទផ្សេងទៀត

  • រដ្ឋបាលស្រុកស្រែអំបិល/
    24/05/2026

  • រដ្ឋបាលស្រុកថ្មបាំង/
    24/05/2026

    លោកស្រី ទួត ហាទីម៉ា អភិបាល នៃគណៈអភិបាលស្រុក និងមន្រ្ដីស្រុកថ្មបាំង អញ្ជើញចូលរួមកម្មវិធីរត់ប្រណាំងកម្សាន្ត រយៈចម្ងាយ ៤,៧គីឡូម៉ែត្រ និង ៧គីឡូម៉ែត្រ ដើម្បីអបអរសាទរ ពិធីសម្ពោធស្តូបអនុស្សាវរីយ៍នយោបាយឈ្នះ ឈ្នះ កោះកុង

  • ហេង គីមឆន/
    24/05/2026

    លោក ទុំ នី អភិបាលរង នៃគណៈអភិបាលស្រុកថ្មបាំង បរិច្ចាគថវិកាចំនួន ៨ម៉ឺនរៀល ជូនសាខាកាកបាទក្រហមកម្ពុជាខេត្តកោះកុង ដើម្បីអបអរទិវា ៨ ឧសភា ២០២៦

  • ហេង គីមឆន/
    24/05/2026

    លោក ង៉ែត ឡឹង សមាជិកគណៈកម្មាធិការសាខា បរិច្ចាគថវិកាចំនួន ១លានរៀល ជូនសាខាកាកបាទក្រហមកម្ពុជាខេត្តកោះកុង ដើម្បីអបអរទិវា ៨ ឧសភា ២០២៦

  • ហេង គីមឆន/
    24/05/2026

    លោក ទេព វិស្កុល អនុប្រធានកិត្តិយសសាខា បរិច្ចាគថវិកាចំនួន ៥០ម៉ឺនរៀល ជូនសាខាកាកបាទក្រហមកម្ពុជាខេត្តកោះកុង ដើម្បីអបអរទិវា ៨ ឧសភា ២០២៦

  • ហេង គីមឆន/
    24/05/2026

    លោក សៅ សុគន្ធវារី អនុប្រធានកិត្តិយសសាខា បរិច្ចាគថវិកាចំនួន ២០ម៉ឺនរៀល ជូនសាខាកាកបាទក្រហមកម្ពុជាខេត្តកោះកុង ដើម្បីអបអរទិវា ៨ ឧសភា ២០២៦