ថ្ងៃសៅរ៍ ៩ រោច ខែពិសាខ ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹង ថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៣
វេលាម៉ោង ៣ ៖ ០០ នាទីរសៀល លោក ឈឹម ចិន អភិបាលរង នៃគណៈអភិបាលក្រុងខេមរភូមិន្ទ អញ្ជើញដឹកនាំក្រុមការងារចុះផ្អាកការសាងសង់សំណង់ខុសច្បាប់ ១កន្លែង ដែលសាងសង់លើផ្លូវសាធារណៈ ស្ថិតនៅភូមិ១ សង្កាត់ស្មាច់មានជ័យ ក្រុងខេមរភូមិន្ទ ខេត្តកោះកុង ។
សមាសភាពចូលរួមមាន ៖
-លោកប្រធានការិយាល័យរៀបចំដែនដីនគរូបណីយកម្ម និងសំណង់ នៃមន្ទីរ ដនសស ខេត្តកោះកុង ។
-លោកស្រី ចៅសង្កាត់ និងសមាជិកក្រុមប្រឹក្សាសង្កាត់ស្មាច់មានជ័យ។
-នាយប៉ុស្តិ៍នគរបាល និងមន្ត្រីប៉ុស្តិ៍នគរបាលរដ្ឋបាល
សង្កាត់ស្មាច់មានជ័យ។
#ប្រភពពីរដ្ឋបាលក្រុងខេមរភូមិន្ទ#




