ថ្ងៃសុក្រ ១ រោច ខែពិសាខ ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹង ថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២៣ វេលាម៉ោង ៨៖៣០ នាទីព្រឹក លោក ទួន ភារម្យ អភិបាលរង នៃគណៈអភិបាលក្រុងខេមរភូមិន្ទ អញ្ជើញដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយ ស្តីពី ការប្រឡងប្រណាំងភូមិ ឃុំ សង្កាត់មានសុវត្ថិភាព ក្នុងក្របខ័ណ្ឌលក្ខណសម្បត្តិទី៦ ក្នុងគោលបំណង ដើម្បីគាំទ្រ និងអនុវត្តគោលនយោបាយ របស់រាជរដ្ឋាភិបាលកម្ពុជាតាមរយៈការផ្ដល់តម្លៃ និងលើកទឹកចិត្តដល់ ភូមិ ឃុំ-សង្កាត់ ដែលអនុវត្តបានល្អនូវលក្ខណសម្បត្តិទី៦ នៃគោលនយោបាយ «ភូមិ ឃុំ-សង្កាត់មានសុវត្ថិភាព»។ សមាសភាពអញ្ជើញចូលរួមមាន សមាជិកក្រុមប្រឹក្សាក្រុងចំនួន២រូប លោកស្រីនាយករដ្ឋបាលក្រុង លោកអធិការរងក្រុង លោក លោកស្រីចៅសង្កាត់ ស្មៀនសង្កាត់ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋាភិបាលសង្កាត់ លោក លោកស្រីមេភូមិ អនុភូមិ និងជំនួយការភូមិទាំង១១ នៃក្រុងខេមរភូមិន្ទ សរុបប្រមាណជា៤០រូប ។
កិច្ចប្រជុំផ្សព្វផ្សាយនេះបានប្រព្រឹត្តទៅនៅសាលប្រជុំសាលាក្រុងខេមរភូមិន្ទ ។
#ប្រភពពីរដ្ឋបាលក្រុងខេមរភូមិន្ទ#










