ថ្ងៃព្រហស្បតិ៍ ៨កើត ខែពិសាខ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី២៧ ខែមេសា ឆ្នាំ ២០២៣ វេលាម៉ោង០៨:០០នាទីព្រឹក លោក លឹម ឌី ចៅសង្កាត់ដងទង់ និងជាម្ចាស់គម្រោង បានដឹកនាំកិច្ចប្រជុំ ស្តីពី ការដាក់ឱ្យដេញថ្លៃគម្រោង របស់រដ្ឋបាលសង្កាត់ដងទង់ ប្រចាំឆ្នាំ២០២៣ រួមមាន៖
-ផ្លូវបេតុង២ខ្សែ
-លូមូលដោះទឹក២ខ្សែ
-សាងសង់ប្រឡាយដោះទឹករៀបឥដ្ឋ
ដោយមានក្រុមហ៊ុនចូលរួមដេញថ្លៃចំនួន៤ក្រុមហ៊ុន ហើយក្រុមហ៊ុនដែលដេញថ្លៃបានទាបជាងគេ គឺក្រុមហ៊ុន ( ទឹម រិនរតនៈ ) ។
កិច្ចប្រជុំនេះបានរៀបចំឡើងនៅសាលាសង្កាត់ដងទង់ ។
#ប្រភពពីរដ្ឋបាលក្រុងខេមរភូមិន្ទ#






