ថ្ងៃអង្គារ ៦រោច ខែចេត្រ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៣ វេលាម៉ោង ៩:០០នាទីព្រឹក លោក លឹម ឌី ចៅសង្កាត់ បានផ្តល់អំណោយ ជាគ្រឿងឧបភោគបរិភោគ មានដូចជា អង្ករ ២៥គីឡូ , ទឹកត្រី២ដប ,ទឹកស៊ីអ៉ីវ២ដប , ស្ករស១គីឡូ , ដោះគោខាប់២កំប៉ុង ជូនដល់ ឈ្មោះ សំ សារ៉េន អាយុ ៣៣ឆ្នាំ មានកូនក្នុងបន្ទុកចំនួន ២នាក់ រស់នៅក្នុងភូមិ២ សង្កាត់ដងទង់ ក្រុងខេមរភូមិន្ទ។ពិធីនេះបានរៀបចំនៅសាលាសង្កាត់ដងទង់។
#ប្រភពពីរដ្ឋបាលក្រុងខេមរភូមិន្ទ#