ថ្ងៃព្រហស្បតិ៍ ១រោច ខែចេត្រ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី៦ ខែមេសា ឆ្នាំ ២០២៣ វេលាម៉ោង ៨:០០នាទីព្រឹក លោក លឹម ឌី ចៅសង្កាត់ បានដឹកនាំ លោកមេភូមិ អនុភូមិ ជំនួយការភូមិ៤ និងប៉ុស្តិ៍រដ្ឋបាលសង្កាត់ដងទង់ សហការជាមួយក្រុមគ្រូពេទ្យមណ្ឌល សុខភាពស្ទឹងវែង ចុះចាក់វ៉ាក់សាំងកូវីដ-១៩ ដូសជំរុញជូនដល់ប្រជាពលរដ្ឋ បានចំនួន២៨នាក់ ស្រី១៣នាក់ ដែលមានទីតាំងស្ថិតភូមិ៤ សង្កាត់ដងទង់ ចំនុចវិហារឥស្លាម។
#ប្រភពពីរដ្ឋបាលក្រុងខេមរភូមិន្ទ#





