/ / /

រដ្ឋបាលសង្កាត់ដងទង់ បានបើកកិច្ចប្រជុំសាមញ្ញលើកទី៩ ឆ្នាំទី១ អាណត្តិទី៥ របស់ក្រុមប្រឹក្សាសង្កាត់ ក្រោមអធិបតីភាពលោក លឹម ឌី ប្រធានក្រុមប្រឹក្សាសង្កាត់

ថ្ងៃសុក្រ ១០កើត  ខែចេត្រ ឆ្នាំខាល ចត្វាស័ ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី ៣១ ខែ មីនា ឆ្នាំ២០២៣វេលាម៉ោង ០២:៣០នាទីរសៀល រដ្ឋបាលសង្កាត់ដងទង់ បានបើកកិច្ចប្រជុំសាមញ្ញលើកទី៩ ឆ្នាំទី១ អាណត្តិទី៥ របស់ក្រុមប្រឹក្សាសង្កាត់ ក្រោមអធិបតីភាពលោក លឹម ឌី ប្រធានក្រុមប្រឹក្សាសង្កាត់ ។ ដែលមានរបៀបវារៈដូច ខាងក្រោម  ៖
១- ពិនិត្យពិភាក្សា និងអនុម័ត លើសេចក្តីព្រាងកំណត់ហេតុ  ប្រជុំក្រុមប្រឹក្សាសង្កាត់ ប្រចាំខែកុម្ភៈ។
២- ពិនិត្យពិភាក្សា  និងអនុម័តលើរបាយការណ៍កាងារ រដ្ឋបាលសង្កាត់ប្រចាំខែ មីនា។
៣- ពិនិត្យពិភាក្សា និងអនុម័តលើសេចក្តីព្រាងតារាងបែងចែកមូលនិធិគាំទ្រផ្តល់សេវាឃុំសង្កាត់ និងផែនការសកម្មភាព ថវិកាឆមាសទី១ ឆ្នាំ២០២៣។
៤- ការឡើងរាយការណ៍អំពីសកម្មភាព និងបញ្ហាប្រឈម របស់ គ.ក.ន.ក ប្រចាំខែកុម្ភៈ ។
៥- ការឡើងរាយការណ៍អំពីសកម្មភាព និងបញ្ហាប្រឈម របស់ប៉ុស្តិ៍រដ្ឋបាលសង្កាត់  ។
៦- ការឡើងរាយការណ៍អំពីសកម្មភាព និងបញ្ហាប្រឈម របស់មេភូមិទាំង៤  ។
 ៧- បញ្ហាផ្សេង ៗ ។
កិច្ចប្រជុំនេះមានសមាជិកចូលរួមសរុបចំនួន ២៩នាក់ ,ស្រី ៩នាក់ ។
កិច្ចប្រជុំបានរៀបចំនៅសាលាសង្កាត់ដងទង់ ។

#ប្រភពពីរដ្ឋបាលក្រុងខេមរភូមិន្ទ#

អត្ថបទផ្សេងទៀត

  • រដ្ឋបាលស្រុកស្រែអំបិល/
    24/05/2026

  • រដ្ឋបាលស្រុកថ្មបាំង/
    24/05/2026

    លោកស្រី ទួត ហាទីម៉ា អភិបាល នៃគណៈអភិបាលស្រុក និងមន្រ្ដីស្រុកថ្មបាំង អញ្ជើញចូលរួមកម្មវិធីរត់ប្រណាំងកម្សាន្ត រយៈចម្ងាយ ៤,៧គីឡូម៉ែត្រ និង ៧គីឡូម៉ែត្រ ដើម្បីអបអរសាទរ ពិធីសម្ពោធស្តូបអនុស្សាវរីយ៍នយោបាយឈ្នះ ឈ្នះ កោះកុង

  • ហេង គីមឆន/
    24/05/2026

    លោក ទុំ នី អភិបាលរង នៃគណៈអភិបាលស្រុកថ្មបាំង បរិច្ចាគថវិកាចំនួន ៨ម៉ឺនរៀល ជូនសាខាកាកបាទក្រហមកម្ពុជាខេត្តកោះកុង ដើម្បីអបអរទិវា ៨ ឧសភា ២០២៦

  • ហេង គីមឆន/
    24/05/2026

    លោក ង៉ែត ឡឹង សមាជិកគណៈកម្មាធិការសាខា បរិច្ចាគថវិកាចំនួន ១លានរៀល ជូនសាខាកាកបាទក្រហមកម្ពុជាខេត្តកោះកុង ដើម្បីអបអរទិវា ៨ ឧសភា ២០២៦

  • ហេង គីមឆន/
    24/05/2026

    លោក ទេព វិស្កុល អនុប្រធានកិត្តិយសសាខា បរិច្ចាគថវិកាចំនួន ៥០ម៉ឺនរៀល ជូនសាខាកាកបាទក្រហមកម្ពុជាខេត្តកោះកុង ដើម្បីអបអរទិវា ៨ ឧសភា ២០២៦

  • ហេង គីមឆន/
    24/05/2026

    លោក សៅ សុគន្ធវារី អនុប្រធានកិត្តិយសសាខា បរិច្ចាគថវិកាចំនួន ២០ម៉ឺនរៀល ជូនសាខាកាកបាទក្រហមកម្ពុជាខេត្តកោះកុង ដើម្បីអបអរទិវា ៨ ឧសភា ២០២៦