ថ្ងៃព្រហស្បតិ៍ ១១កើត ខែផល្គុន ឆ្នាំខាល ចត្វាស័ក ព.ស២៥៦៦ ត្រូវនឹងថ្ងៃទី០២ ខែមីនា ឆ្នាំ២០២៣ វេលាម៉ោង ៨:០០នាទីព្រឹក លោក ប្រាក់ វិចិត្រ អភិបាល នៃគណៈអភិបាលក្រុងខេមរភូមិន្ទ និងលោក លោកស្រីចៅសង្កាត់ទាំង៣ បានអញ្ជើញចូលរួមក្នុងពិធីប្រគល់-ទទួលជ័យលាភីពានរង្វាន់ទេសចរណ៍អាស៊ាន២០២៣-ជូនដល់ម្ចាស់អាជីវកម្មទេសចរណ៍ចំនួន០៤ ក្នុងខេត្តកោះកុង។ ការរៀបចំពិធីប្រគល់-ទទួលជ័យលាភីពានរង្វាន់ទេសចរណ៍អាស៊ាន ២០២៣ ធ្វើឡើងដើម្បីលើកទឹកចិត្តដល់ម្ចាស់អាជីវកម្មដែលទទួលបានពានរង្វាន់ទាំង០៤ និងផ្សព្វផ្សាយអំពីនីតិវិធីដើម្បីទទួល បានពានរង្វាន់ទេសចរណ៍អាស៊ាន ជូនដល់ម្ចាស់អាជីវកម្មទេសរណ៍ និងស្ថាប័នពាក់ព័ន្ធ។
ពិធីនេះបានរៀបចំឡើងនៅសាលមហាស្រពខេត្តកោះកុង។
#ប្រភពពីរដ្ឋបាលក្រុងខេមរភូមិន្ទ#







