ថ្ងៃចន្ទ ១រោច ខែមាឃ ឆ្នាំខាលចត្វាស័ក ពុទ្ធសករាជ ២៥៦៦ត្រូវនឹងថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២៣ វេលាម៉ោង ៤:០០ នាទីរសៀល លោក យូ មី ប្រធានក្រុមប្រឹក្សាក្រុងខេមរភូមិន្ទ បានដឹកនាំសមាជិក សមាជិកាក្រុមប្រឹក្សាក្រុង និង សង្កាត់ដងទង់ ព្រមទាំងកម្លាំងប៉ុស្តិ៍រដ្ឋបាលសង្កាត់ដងទង់ ចូលរួមរំលែកទុក្ខ និងបាននាំយកថវិការបស់ក្រុមប្រឹក្សាក្រុងចំនួន ៣៦ម៉ឺនរៀល និងថវិការបស់សង្កាត់ដងទង់ចំនួន ៥៦ម៉ឺនរៀល សរុប៩២ម៉ឺនរៀល ដើម្បីចូលរួមបុណ្យសពលោកតារបស់កញ្ញា កែវ វណ្ណី ជំនួយការរដ្ឋបាលសង្កាត់ដងទង់ ដែលបានទទួលមរណៈភាពកាលពីវេលាម៉ោង១១ ព្រឹកថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២៣ ដោយរោគាពាធ សពបានតម្កល់នៅគេហដ្ឋាន ស្ថិតក្នុងភូមិ៤ សង្កាត់ដងទង់ ក្រុងខេមរភូមិន្ទ ។
#ប្រភពពីរដ្ឋបាលក្រុងខេមរភូមិន្ទ#






