ថ្ងៃពុធ ១១ កើត ខែមាឃ ឆ្នាំខាលចត្វាស័ក ពុទ្ធសករាជ ២៥៦៦ត្រូវនឹងថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២៣ វេលាម៉ោង ២:៣០ នាទីរសៀល លោក ប្រាក់ វិចិត្រ អភិបាល នៃគណៈអភិបាលក្រុងខេមរភូមិន្ទ បានដឹកនាំកិច្ចប្រជុំពិនិត្យលើសំណើសូមអភិវឌ្ឍន៍ដីមួយកន្លែង ស្ថិតនៅភូមិ៣ សង្កាត់ដងទង់ ក្រុងខេមរភូមិន្ទ កិច្ចប្រជុំនេះបានអញ្ជើញចូលរួមមាន លោកអភិបាលរងក្រុង លោកស្រីនាយករងរដ្ឋបាលក្រុង លោកប្រធានការិយាល័យសេដ្ឋកិច្ច និងអភិវឌ្ឍន៍សហគមន៍ក្រុង លោកប្រធាន និងអនុប្រធានការិយាល័យភូមិបាលក្រុង កញ្ញាអនុប្រធានការិយាល័យច្រកចេញចូលតែមួយក្រុង លោកចៅសង្កាត់ដងទង់ និងលោកប្រធានភូមិ៣ ។
កិច្ចនេះបានរៀបចំឡើងនៅសាលប្រជុំក្រុងខេមរភូមិន្ទ។
#ប្រភពពីរដ្ឋបាលក្រុងខេមរភូមិន្ទ#





